ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការអង្កេតសញ្ញាណនៃការប៉ះទង្គិចផ្លូវចិត្តទៅលើជនរងគ្រោះដោយអំពើជួញដូរមនុស្ស ជូនដល់មន្រ្តីអ្នកអនុវត្ត របស់រដ្ឋបាលខេត្តកំពង់ធំ

BY SOM SIVWIN

Published on 17 May, 2022

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការអង្កេតសញ្ញាណនៃការប៉ះទង្គិចផ្លូវចិត្តទៅលើជនរងគ្រោះដោយអំពើជួញដូរមនុស្ស ជូនដល់មន្រ្តីអ្នកអនុវត្ត របស់រដ្ឋបាលខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ថ្ងៃអង្គារ៍ ២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព .ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៧:៣០នាទីព្រឹក ខេត្តកំពង់ធំ លោកជំទាវឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការអង្កេតសញ្ញាណនៃ ការប៉ះទង្គិចផ្លូវចិត្ត ទៅលើជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ។ វគ្គបណ្តុះបណ្តាលមានគោលបំណងសំខាន់ ក្នុងការពង្រឹង ការអនុវត្តវិធីសាស្ត្រគាំទ្រ និងការពារប្រកបដោយប្រសិទ្ធភាព និងធ្វើឲ្យប្រសើរឡើងនូវការ អង្កេតការប៉ះទង្គិចផ្នែកផ្លូវចិត្ត របស់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ។

ចូលរួមជាគណអធិបតីក្នុងពិធីបើក រួមមាន លោកជំទាវ លំ គន្ធារី  អភិបាលរង នៃគណៈអភិបាល និងជាអនុប្រធាន គ.ខ.ប.ជ ខេត្តកំពង់ធំ  លោកឧ.ទោ សេក ស៊ីវេត ប្រធានក្រុមជំនួយកិច្ចការការពារជនរងគ្រោះ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោក ឯក សំអុល មន្ត្រីថ្នាក់ជាតិនៃអង្គការIOMប្រចាំនៅប្រទេសកម្ពុជា និងតំណាងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ  និងមានសិក្ខាកាមសរុប ៤០រូប មកពីខេត្ត កំពង់ចាម នឹងខេត្តកំពង់ធំ ជាមន្ត្រីជំនាញនៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទ មន្ទីរកិច្ចការនារី ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងអង្កការទស្សនៈពិភពលោក(World Vison) ។

 

 


   

Official Telegram NCCT Cambodia