លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គ.ជ.ប.ជ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្សដើម្បីផ្តល់សេវាសមស្រប នៅសាលប្រជុំសាលាខេត្តប៉ៃលិន

BY SOM SIVWIN

Published on 23 Dec, 2020

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គ.ជ.ប.ជ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្សដើម្បីផ្តល់សេវាសមស្រប នៅសាលប្រជុំសាលាខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្សដើម្បីផ្តល់សេវាសមស្រប នៅសាលប្រជុំសាលាខេត្តប៉ៃលិន។ សមាសភាពគណៈអធិបតីមានលោកជំទាវ ជាលាភ អភិបាលរងខេត្ត លោកជំទាវ ឧ.ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ ឯកឧត្តមលោកជំទាវ ជាអគ្គលេខាធិការរង ប្រធាននៃក្រុមជំនួយកិច្ចការជួយជនរងគ្រោះ  សិក្ខាកាមចូលរួមក្នុងវគ្គបណ្តុះបណ្តាលមាន តំណាងរដ្ឋបាលសាលាខេត្ត  អភិបាលរងក្រុង អភិបាលរងស្រុកជុំវិញខេត្ត មន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធ មានអធិការ/អធិការរង  អាវុធហត្ថ នគរបាលប៉ុស្តិ៍ តំណាងមកពីមន្ទីរពាក់ព័ន្ធនានាក្នុងខេត្ត មន្រ្តីជាសមាជិករបស់លេខាធិការដ្ឋានខេត្តគ.ខ.ប.ជ សរុប៦៥នាក់ ។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពដល់មន្រ្តីដែលពាក់ព័ន្ធ និងផ្សព្វផ្សាយបន្តនៅសកម្មភាពអនុវត្តការងារ និងជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ឲកាន់តែមានប្រសិទ្ធភាពខ្ពស់។ បង្កើនការធានាបាននូវការគោរពសិទ្ធិជនរងគ្រោះ ឲទទួលបាននូវសេវាចាំបាច់ដែលជាតំរូវការជាក់ស្តែងបន្ទាន់ផ្អែកលើវិស័យយេនឌ័រ មុននឹងឈានទៅទទួលបានការដោះស្រាយតាមផ្លូវច្បាប់ ការផ្តល់សេវាស្តារនីតិសម្បទា និងសេវាសង្គមដ៏ទៃទៀត ។

ក្រោយពីបានស្តាប់លោកជំទាវ ជា លាភ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានគ.ខ.ប.ជ ខេត្តផ្តល់មតិស្វាគមន៍ និងអានរបាយការណ៍សង្ខេបរបស់ គ.ខ.ប.ជ រយ:ពេល១០ខែកន្លងទៅនេះលោកជំទាវបានថ្លែងប្រសាសន៍ចាប់អារម្មណ៍នៅក្នុងវគ្គបណ្តុះបណ្តាលទៅដល់សិក្ខាកាមអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងក្របខណ្ឌគោលនយោបាយច្បាប់ជាតិ ច្បាប់អន្តរជាតិ និងយន្តការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកជំទាវបានសំនូមពរឲអ្នកពាក់ព័ន្ធក្នុងការអនុវត្តការងារ អាជ្ញាធរសមត្ថកិច្ចដាក់ការសង្ស័យបើឃើញមានជនចម្លែកចូលមកក្នុងដែនដីមូលដ្ឋាន ដែលអាចជាមេខ្យល់លួងលោមនាំមនុស្សនាំចេញទៅក្រៅប្រទេស លោកជំទាវបានសង្កត់ធ្ងន់ក្នុងការ គ្រប់គ្រងការចេញចូលរបស់ប្រចាពលរដ្ឋដែលឆ្លងកាត់ព្រំដែន ជាពិសេសក្នុងតំណាក់កាលទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលបច្ចុប្បន្ននៅប្រទេសក្បែរខាងយើង កំពុងមានការផ្ទុះរាលដាលជំងឺកូវីដ១៩ នៅខេត្តសាមុតសាខន ដែលកើនដល់រកឃើញវិជ្ជមានចំនួនជាងមួយពាន់នាក់ ក្នុងចំណោមពលករទេសន្តរប្រវេសន៍។ បន្ថែមពីនេះលោកជំទាវ បានក្រើនរំលឹកដល់អជ្ញាធរមានសមត្ថកិច្ច បង្រ្កាបមុនពេលបទល្មើសកើតឡើង ហើយអ្វីដែលសំខាន់យើងចង់ឲប្រជាពលរដ្ឋរបស់យើងធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ទោះគាត់ចេញរកការងារធ្វើនៅក្រៅស្រុកក៏ដោយ ក្នុងស្រុកក៏ដោយ គាត់ត្រូវតែមានកិច្ចការពារខ្លួនកុំប្រថុយប្រថាន ហើយបើសិនជាគាត់លាក់លៀមជាមួយអាជ្ញាធរនោះគឺជាសញ្ញាគ្រោះថ្នាក់ដែលយើងពិបាកនឹងជួយសង្រ្គោះគាត់ ។ លោកជំទាវមានសេចក្តីសោមនស្ស និងជឿទុកចិត្តដល់សិក្ខាកាមដែលបានចូលរួមក្នុ វគ្គបណ្តុះបណ្តាលកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្សនេះ និងទទួលបាននៅចំណេះដឹង និងបទសោធន៍ថ្មីក្នុងការអនុវត្តការងារជំនាញ កាន់តែមានប្រសិទ្ធភាព និងវឌ្ឍនភាពក្នុងការងារ ៕


   

Official Telegram NCCT Cambodia