លិខិតចូលរួមរំលែកមរណៈទុក្ខពីលោកជំទាវអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ និងថ្នាក់ដឹកនាំរបស់អគ្គលេខាធិការដ្ឋានទាំងអស់ជូនដល់ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន និងត្រូវជាមាតាក្មេកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

BY SOM SIVWIN

Published on 04 May, 2020

នាងខ្ញុំ ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ សគ.ជ.ប.ជ និងក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្នុងអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ទាំងអស់សូមសម្តែងនូវក្តីសោកស្តាយអាឡោះអាល័យក្រៃលែង និងមានសេចក្ដីទុក្ខដ៏ក្រៀមក្រំបំផុតចំពោះមរណភាពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន និងត្រូវជាមាតាក្មេកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលអនិច្ចកម្ម នាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង ២:១២ នាទី ទៀបភ្លឺកន្លងទៅ ដោយជរាពាធ ក្នុងជន្មាយុ ៩៦ ឆ្នាំ ។

យើងខ្ញុំទាំងអស់គ្នា សូមគោរពដ៏ខ្ពង់ខ្ពស់ ចូលរួមមរណៈទុក្ខ  ជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម លោកជំទាវ ជាបុត្រាបុត្រី ចៅ ចៅទួត ប្រុសស្រី និងញាតិសាច់សារលោហិតទាំងអស់ របស់ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាការបាត់បង់ដ៏ធំធេង នូវគម្រូវិរភាពនៃមាតា ជីដូន ដ៏ល្អប្រពៃវិសេសវិសាល ក្នុងការអប់រំ ទូន្មានបុត្រធីតា ប្រសារ បង្កើត និងដើរតួជាគម្រូប្រកបដោយស្មារតីលះបង់ខ្ពស់ ក្នុងការបម្រើជាតិមាតុភូមិ ទាំងក្នុងផ្លូវលោក និងផ្លូវសាសនា ដែលយើងខ្ញុំទាំងអស់គ្នាចងចាំជានិច្ច និង សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ បារមីវត្ថុសក្តិសិទ្ធិក្នុងលោក ជួយបំភ្លឺផ្លូវ ដឹកនាំវិញ្ញាណក្ខ័ន្ធឧកញ៉ាព្រឹទ្ធមហាឧបាសិកា ឲ្យអញ្ជើញទៅកាន់សុគតិភពដ៏ខ្ពង់ខ្ពស់កុំបីឃ្លៀងឃ្លាតដោយប្រការដទៃឡើយ ។

ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត ពីនាងខ្ញុំ ជូ ប៊ុនអេង និងសហការី ក្នុងអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ

 


   

Official Telegram NCCT Cambodia