កិច្ចប្រជុំប្រចាំឆ្នាំលើកទី២ រវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីភាពរីកចម្រើននៃការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងការបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងផែនការសកម្មភាព ។

BY SOM SIVWIN

Published on 29 May, 2018

(រាជធានីភ្នំពេញ)៖ ថ្ងៃព្រហស្បតិ៍្ត១១រោច ខែ ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅសណ្ឋាគាភ្នំពេញ មានប្រារព្ធកិច្ចប្រជុំប្រចាំឆ្នាំលើកទី ២ រវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពី ភាពរីកចម្រើននៃការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងការបង្ការទប់ស្កាត់ និង ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និង ផែនការសកម្មភាព ។សមាសភាពចូលរួមមាន តំណាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ រួមនិងលោកជំទាវ សាន្ត អារុណ រដ្ឋលេខាធិការក្រសួងកិច្ចការនារី ឯកឧត្តមនាយឧត្តមសេនីយ៍ ជាអគ្គលេខាធិការ គ.ជ.ប.ជ លោកជំទាវនាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ តំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ តំណាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក CHEN SHIQU អគ្គនាយករង នែអគ្គនាយកដ្ឋានសើបអង្កេតព្រហ្មទណ្ឌរបស់ក្រសួងសន្តិសុខសាធារណ:ចិន ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្សនៃក្រសួងសន្តិសុខសាធារណៈ ស្នងការរងប៉ូលីសនៃខេត្តចាំងស៊ី អនុប្រធានការិយាល័យគ្រប់គ្រងព្រំដែននៃខេត្តគ័ងចូវ ។

គួររំលឹកផងដែរថា នេះជាឆ្នាំទី២ នៃការអនុវត្តកិច្ចព្រមព្រៀង ទ្វេភាគី រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ។ កិច្ចប្រជុំនេះ គឺជាការពិនិត្យរួមគ្នាលើកិច្ចសហប្រតិបត្តិការ ដែលក្រុមអ្នកទទួលបន្ទុកអនុវត្តកិច្ចព្រមព្រៀងរបស់ប្រទេសទាំងពីរបាន និងកំពុងធ្វើការងារយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ។ កិច្ចព្រមព្រៀង ទ្វេភាគីនេះ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ។ កិច្ចប្រជុំប្រចាំឆ្នាំលើកទី១ ត្រូវបានប្រារព្ធធ្វើឡើង នៅថ្ងៃទី ២១ ដល់ទី ២៣ ខែមិនា ឆ្នាំ២០១៧ នាខេត្ត អាន ហួយ សាធារណរដ្ឋប្រជាមានិតចិន ដោយភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មាន ស្តីអំពី ភាពរីកចម្រើន នៃកិច្ចសហប្រតិបត្តិការ ក្នុងការបង្ការ បង្រ្កាប និងជួយជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដែលភាគច្រើន គឺជាការរងគ្រោះ ដោយអាពាហ៍ពិពាហ៍ប្រថុយប្រថាន ផ្ទុយពីឆន្ទៈ ។

 

 


   

Official Telegram NCCT Cambodia