កិច្ចប្រជុំមួយស្តីអំពីក្រុមប្រទេសបញ្ជូូន​ ពលករ​ (កម្ពុុជា​ -ឡាវ​ -មីយ៉ាន់ម៉ា)​ ដែលកម្ពុុជា​ នឹង​ ធ្វើជាម្ចាស់ផ្ទះ

BY HAKLIENG

Published on 08 Feb, 2018

គ.ជ.ប.ជ.​ ៖​ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ៨​ រោច​ ខែមាឃ​ នព្វសក័​ ព.ស ២៥៦១​ ត្រូវនឹងថ្ងៃទី០៨​ ខែ​ កុម្ភ:​ ឆ្នាំ២០១៨​ នៅសាលប្រជុំអគារ​ S ក្រសួងមហាផ្ទៃ​ គណ:កម្មាធិការជាតិ​ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស​ បានបើកកិច្ចប្រជុំមួយស្តីអំពីក្រុមប្រទេសបញ្ជូូន​ ពលករ​ (កម្ពុុជា​ -ឡាវ​ -មីយ៉ាន់ម៉ា)​ ដែលកម្ពុុជា​ នឹង​ ធ្វើជាម្ចាស់ផ្ទះ​ ។ កិច្ចប្រជុំនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព របស់លោកជំទាវ​ ជូ​ ប៊ុនអេង​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ និង​ ជាអនុប្រធានអចិន្ត្រៃយ៍​ (គ.ជ.ប.ជ)តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និង​ ជាប្រធាន​ គណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនស្ស​ (គ.ជ.ប.ជ)​ ។ អញ្ចើញចូលរួមនៅក្នុុងកិច្ចប្រជុំនេះមាន​ ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ថោង​ សំអាត​ អគ្គលេខាធិការ​ ឯកឧត្តម​ លោកជំទាវ​ អគ្គលេខាធិការរង​ ប្រធាន​ អនុប្រធាន​ នាយកដ្ឋាន​ ប្រធាន​ អនុប្រធានលេខាធិការដ្ឋានរដ្ឋបាល​ សរុប​ នៃ​ (គ.ជ.ប.ជ)​ តំណាងក្រសួង​ ស្ថាបន័​ ខេត្តជាប់ព្រំដែន​ និង​ អង្គការជាដៃគូ​ ពាក់ពន្ធ័ជាច្រើនទៀត...។


   

Official Telegram NCCT Cambodia