Published on 12 Sep, 2024
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ដដែលនេះផងដែរ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធាន គណៈកម្មការចំពោះកិច្ច ត្រួតពិនិត្យ និង ដោះស្រាយបញ្ហា ដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា លើកិច្ចសហការរវាង គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និង គណៈកម្មការចំពោះកិច្ច ត្រួតពិនិត្យ និង ដោះស្រាយបញ្ហា ដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា។
សមាសភាពចូលរួមក្នុងកិច្ចពិភាក្សារួមមាន លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ លោកជំទាវ ឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង និងលោកឧត្តមសេនីយ៍ត្រី អ៉ិន មាន ប្រធានក្រុមជំនួយកិច្ចការសហប្រតិបត្តិការជាតិ និងអន្តរជាតិ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ៕