លោកជំទាវ ជូ ប៊ុនអេង បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី "ការស្វែងយល់ពីទំនាក់ទំនងរវាងពិការភាព និងអំពើជួញដូរមនុស្សក្នុងតំបន់អាស៊ាន"

BY SOM SIVWIN

Published on 11 Sep, 2024

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី "ការស្វែងយល់ពីទំនាក់ទំនងរវាងពិការភាព និងអំពើជួញដូរមនុស្សក្នុងតំបន់អាស៊ាន" រៀបចំដោយក្រសួងយុត្តិធម៌ សហការគាំទ្រដោយអង្គការ អាស៊ានអាក់ (Asian ACT) ។

មានមតិចាប់អារម្មណ៍នៅនៅក្នុងកម្មវិធី លោកជំទាវបានកោតសរសើរខ្ពស់ ចំពោឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងស្ថាប័ន និងអង្គការដៃគូ ដែលពាក់ព័ន្ធ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការចូលរួមសិក្ខាសាលារយៈពេល២ថ្ងៃកន្លងមកនេះ ដែលមតិយោបល់របស់ឯកឧត្តម លោកជំទាវ លោក លោកស្រី គឺពិតជាមានតម្លៃ ជាធាតុចូលសម្រាប់ការគិតគូរជាយុទ្ធសាស្ត្រយូរអង្វែង ក្នុងការជួយដល់ជនមានពិការភាពក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ។ លោកជំទាវក៏បានក្រើនរំឮកថា ការកំណត់អត្តសញ្ញាណ និងការប្រមូល ចងក្រង ទិន្នន័យគឺពិតជាកត្តាចាំបាច់បំផុតក្នុងការកសាង គោលនយោបាយនានា ៕

        

        


   

Official Telegram NCCT Cambodia