Published on 11 Sep, 2024
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី "ការស្វែងយល់ពីទំនាក់ទំនងរវាងពិការភាព និងអំពើជួញដូរមនុស្សក្នុងតំបន់អាស៊ាន" រៀបចំដោយក្រសួងយុត្តិធម៌ សហការគាំទ្រដោយអង្គការ អាស៊ានអាក់ (Asian ACT)។
មានមតិនៅក្នុងកម្មវិធី លោកជំទាវបានសង្កត់ធ្ងន់ថា ការយកចិត្តទុកដាក់លើពិការភាពក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប៉ុន្តែអ្វីដែលត្រូវយកចិត្តទុកដាក់ឱ្យកាន់តែខ្ពស់នោះគឺ ជនរងគ្រោះបានក្លាយជាជនមានពិការភាព ក្រោយពេលពួកគេត្រូវបានគេជួញដូរ ៕