ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស គ.ជ.ប.ជ

BY SOM SIVWIN

Published on 29 Mar, 2024

ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស

ទីស្តីការក្រសួងមហាផ្ទៃ៖ ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ។ មានវត្តមាន អញ្ជើញចូលរួមក្នុងអង្គពិធីមាន ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នជាប្រធាននិង អនុប្រធាន សមាជិក នៃក្រុមការងារអន្តរក្រសួងទាំង៦ នៃគ.ជ.ប.ជ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការ នៃគ.ជ.ប.ជ និងរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំរបស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ មាន លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍ លោកជំទាវ អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធានលេខាធិការដ្ឋាន ប្រធាននៃក្រុមជំនួយកិច្ចការទាំង៦ មន្រ្តីបច្ចេកទេស មន្ត្រីរបាយការណ៍  មន្រ្តីក្រោមឱវាទ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ឯកឧត្តម លោកជំទាវ អភិបាល អភិបាលរងជាប្រធាន គ.ខ.ប.ជ និងប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ នៃគណៈអភិបាលរាជធានី-ខេត្តទាំង ២៥ លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត កុងស៊ុល និងតំណាងបេសកកម្មនៃបណ្តាប្រទេសជាមិត្តប្រចាំនៅកម្ពុជា ជាប្រធាន ឬតំណាងអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ អង្គការសង្គមស៊ីវិល ដែលកំពុងធ្វើសកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធជាច្រើនរូប ។

គួររំលឹកផងដែរ ជារៀងរាល់ឆ្នាំ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែងតែបានរៀបចំកម្មវិធីបូកសរុប និងផ្សព្វផ្សាយលទ្ធផលការងារ ដើម្បីជូនជ្រាប អំពីស្ថានភាព និងព្រឹត្តិការណ៍ទូទៅ ដែលប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ហើយដែលជះឥទ្ធិពលដល់ការងារប្រឆាំងការជួញដូរមនុស្ស ល្បិចកលថ្មីៗនៃជនល្មើសជួញដូរមនុស្ស ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព ដែលមានទាំងសកម្មភាពបង្ការទប់ស្កាត់ ការបង្ក្រាប ការសង្គ្រោះ និងកិច្ចការពារជនរងគ្រោះ ការផ្តន្ទាទោស និងកិច្ចសហការដ៏ទូលំទូលាយ ពីថ្នាក់ជាតិដល់មូលដ្ឋាន និងរហូតដល់អន្តរជាតិ ៕

 


   

Official Telegram NCCT Cambodia