អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានរៀបចំសិក្ខាសាលា ស្តីពីការបង្កើតផែនការយុទ្ធសាស្ត្រជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រយៈពេល៥ឆ្នាំ (២០២៤-២០២៨)

BY SOM SIVWIN

Published on 07 Feb, 2024

រាជធានីភ្នំពេញ៖  ថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ អគ្គលេខាធការដ្ឋាន គ.ជ.ប.ជ បានរៀបចំសិក្ខាសាលា​ ស្តីពីការបង្កើត​ផែនការយុទ្ធសាស្ត្រ​ជាតិ​ ស្តីពីការប្រយុទ្ធប្រឆាំង​អំពើជួញដូរមនុស្ស រយៈពេល៥ឆ្នាំ (២០២៤-២០២៨) ក្រោមអធិបតីភាព​លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ ដើម្បី​ពិនិត្យ​និងសម្រេច​ ទៅលើធាតុចូល​​ដែលប្រមូលបាន​កាលពីសិក្ខាសាលា​ដែលបានរៀបចំកន្លងមក ពិនិត្យលទ្ធផល​នៃការឆ្លុះបញ្ចាំងផែនការយុទ្ធសាស្ត្រជាតិស្តីពី​ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ ២០១៩-២០២៣  និងពិភាក្សាសម្រេច​លើចង្កោមសកម្មភាពសំខាន់​សម្រាប់ការរៀបចំបង្កើត​ផែនការយុទ្ធសាស្ត្រជាតិ ។

សិក្ខាសាលា​នេះ​ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺពីថ្ងៃទី០៧-០៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំ​ខេត្តបាត់ដំបង នៃទីស្តីការក្រសួងមហាផ្ទៃ ដោយមានសមាសភាពចូលរួមមកពីក្រសួង​ស្ថាប័នពាក់ព័ន្ធ​ក្នុងរ​ចនាសម្ព័ន្ធ​ គ.ជ.ប.ជ អង្គភាពរាជធានី ខេត្តក្នុងរចនាសម្ព័ន្ធ គ.រ.ប.ជ/គ.ខ.ប.ជ ព្រមទាំង​អង្គការដៃគូ ជាតិ និងអន្តរជាតិ សរុបចំនួន ១៦៥រូប ៕


   

Official Telegram NCCT Cambodia