តំណាងគណៈកម្មាធិការសិទ្ធិកុមារ(CRC) របស់អង្គការសហប្រជាជាតិ បានថ្លែងសរសើរពីដំណើរការនៃការអនុវត្តសិទ្ធកុមារនូវប្រទេសកម្ពុជា ក្រោយពីគណៈប្រតិភូកម្ពុជា កិច្ចប្រជុំការពាររបាយកាណ៍ថ្នាក់ជាតិលើកទី៤ ទី៥ និងទី៦ ស្តីពីការអនុវត្តអនុសញ្ញាសិទ្ធិកុមារ ក្នុងកិច្ចប្រជុំលើកទី៩០ របស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវរ ប្រទេសស្វីស ចាប់ពីថ្ងៃទី០៥ ០៧ ខែឧសភា ឆ្នាំ២០២២

BY SOM SIVWIN

Published on 10 May, 2022

តំណាងគណៈកម្មាធិការសិទ្ធិកុមារ(CRC) របស់អង្គការសហប្រជាជាតិ បានថ្លែងសរសើរពីដំណើរការនៃការអនុវត្តសិទ្ធកុមារនូវប្រទេសកម្ពុជា ក្រោយពីគណៈប្រតិភូកម្ពុជាបានចូលរួម កិច្ចប្រជុំការពាររបាយកាណ៍ថ្នាក់ជាតិលើកទី៤ ទី៥ និងទី៦ ស្តីពីការអនុវត្តអនុសញ្ញាសិទ្ធិកុមារ ក្នុងកិច្ចប្រជុំលើកទី៩០ របស់អង្គការសហប្រជាជាតិ

ទីក្រុងហ្សឺណែវរ ប្រទេសស្វីស៖ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមប្រឹក្សាជាតិដើម្បីកុមារ បានដឹកនាំគណៈប្រតិភូកម្ពុជាមាន៦រូប ចូលរួមក្នុងកិច្ចប្រជុំ ការពាររបាយកាណ៍ថ្នាក់ជាតិលើកទី៤ ទី៥ និងទី៦ ស្តីពីការអនុវត្តអនុសញ្ញាសិទ្ធិកុមារ ក្នុងកិច្ចប្រជុំលើកទី៩០របស់គណៈកម្មាធិការសិទ្ធិកុមារ (CRC) អង្គការសហប្រជាជាតិ សមាសភាពប្រតិភូកម្ពុជារួមមាន លោកជំទាវ ញ៉េប សុភាព អគ្គនាយកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ លោកជំទាវ សម្បត្តិ សុគន្ធា អគ្គនាយករងនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គនាយករងនៃក្រសួងអប់រំយុវជន និងកីឡា លោកជំទាវ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរ ងនៃអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ លោក ណុប ឬទ្ធា ប្រធានផ្នែកការពារកុមារ និងត្រួតពិនិត្យនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងមានការចូលរួមពី ឯកឧត្តម អន សុឃឿន ឯកអគ្គរដ្ឋទូត និងជាតំណាងអចិន្ត្រៃយ៍ និងសហការី តំណាងពីនាយកដ្ឋានសុខាភិបាល សង្គមកិច្ច និងកិច្ចការនារី នៃទីស្តីការគណៈរដ្ឋមន្រ្តី ប្រធានផ្នែកការពារកុមារនិងពិនិត្យតាមដាន នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក និងសមាជិកគណៈប្រតិភូ បានទទួលឆ្លើយសំណួរចំនួន១០០ ដែលបានចោទសួរពីសំណាក់សមាជិកគណៈកម្មាធិការ ក្នុងរយៈពេលសរុបត្រឹម៤ម៉ោង និងមានវេលា៤៨ម៉ោងរាយការណ៍បន្ថែមជាលាយលក្ខណ៍អក្សរ ជុំវិញការអនុវត្តអនុសញ្ញាសិទ្ធិកុមារនៅកម្ពុជា ។ គួររំលឹកផងដែរថាគណៈកម្មាធិការសិទ្ធិកុមារ (CRC) គឺជាស្ថាប័ននៃអ្នកជំនាញឯករាជ្យចំនួន ១៨ ដែលត្រួតពិនិត្យការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារដោយរដ្ឋភាគីរបស់ខ្លួន (CRC)ក៏តាមដានការអនុវត្តពិធីសារជាជម្រើសពីរចំពោះអនុសញ្ញាស្តីពីការចូលរួមរបស់កុមារក្នុងជម្លោះប្រដាប់អាវុធ និងការលក់កុមារ ពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារ។ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ជីវិតរបស់កុមារត្រូវបានផ្លាស់ប្តូរដោយសន្ធិសញ្ញាសិទ្ធិមនុស្សដែលត្រូវបានផ្តល់សច្ចាប័នយ៉ាងទូលំទូលាយបំផុតក្នុងប្រវត្តិសាស្ត្រ។ អនុសញ្ញាស្តីពីសិទ្ធិកុមារបានបំផុសគំនិតរដ្ឋាភិបាលឱ្យផ្លាស់ប្តូរច្បាប់ និងគោលនយោបាយ ដូច្នេះកុមារកាន់តែច្រើនទទួលបានការថែទាំសុខភាព និងអាហារូបត្ថម្ភដែលពួកគេត្រូវការ មានការការពារប្រសើរជាងមុន ដើម្បីការពារកុមារពីអំពើហិង្សា និងការកេងប្រវ័ញ្ច ។

ជាលទ្ធផលនៃកិច្ចប្រជុំ លោកជំទាវប្រធានប្រតិភូ បានថ្លៃងប្រាប់សារព័តមានថាគណៈប្រតិភូកម្ពុជា រួមទាំង ឯកឧត្តមឯកអគ្គរាជទូតប្រចាំស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា បានបំពេញបេសកកម្មការពាររបាយការណ៍ជាតិស្តីពីសិទ្ធិកុមារ នៅអង្គការសហប្រជាជាតិ ទទួលបានជោគជ័យ គួរឲ្យមោទនៈ ដោយបានធ្វើឲ្យ គណៈកម្មាធិការសិទ្ធិកុមារ ទទួលស្គាល់ការពិតនៅកម្ពុជា ព្រមទាំងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្ត សិទ្ធិមនុស្ស សិទ្ធស្រ្តី និងសិទ្ធិកុមារបានយ៉ាងល្អប្រសើរ បើទោះបីនៅមានចំណុចខ្វះខាតខ្លះក៏ដោយ។ ការឆ្លើយតបឥតអាក់របស់ប្រតិភូទាំងមូល បានធ្វើឱ្យលោកស្រី Mikiko Otani ប្រធានអង្គប្រជុំ និងសមាជិកគណៈកម្មាធិការ CRC ទទួលស្គាល់ និងកោតសរសើរនូវរាល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានៅក្នុងការពារសិទ្ធិកុមារ សមាជិករបស់គណៈកម្មាធិការខ្លះបាននិយាយថា បានរៀនសូត្រមេរៀនជាច្រើនពីកម្ពុជា ។

នារសៀលថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ គណៈប្រតិភូកម្ពុជាបានអញ្ជើញត្រលប់មកកាន់ប្រទេសកម្ពុជាវិញ ដោយសុវត្ថិភាព ក្រោមកិច្ចទទួលស្វាគមន៍បដិសណ្ឋារកិច្ចពីឯកឧត្តម ជាអគ្គលេខាធិការង នៃអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ តំណាងលោកជំទាវ អគ្គលេខាធិការ ប្រធានលេខាធិការដ្ឋាន ប្រធាន អនុប្រធាននៃក្រុមជំនួយកិច្ចការទាំង៦ របស់អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដោយក្តីសោមនស្សរីករាយ និងភាពស្និទស្នាលផងដែរ  ៕

 

 




   

Official Telegram NCCT Cambodia



Page generated in 0.0124 seconds, with 7 database query and 0 memcache.