កម្មវិធីថ្លែងការរួមរបស់អង្គការសហប្រជាជាតិស្តីអំពីការឆ្លើយតបបឋមទៅលើសុខភាព និងសេដ្ឋកិច្ចសង្គម របស់ជនទេសន្តប្រវេសន៍វិលត្រឡប់មកវិញក្នុងអំឡុងពេលការីករាតត្បាតជំងឺកូវីដ១៩

BY SOM SIVWIN

Published on 10 May, 2022

ស្ថានភាពជប៉ុន៖ ថ្ងៃអង្គារ៍ ១០កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥  ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ ឧត្តមសេនីយ៍ឯក វជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការជាតិប្រយុទ្ធិប្រឆាំងអំពើជួញដូរមនុស្ស អមដំណើរចូលរួមដោយឯកឧត្តម ឧត្តមសេនីយ៍ឯកអគ្គលេខាធិការរង យ៉ែម ច័ន្ទណារុំ លោកវរសេនីយ៍ត្រី នន់ ឧត្តម នាយរងការិយាល័យ អប់រំផ្សព្វផ្សាយ ចូលរួមកម្មវិធីថ្លែងការរួមរបស់អង្គការសហប្រជាជាតិស្តីអំពីការឆ្លើយតបបឋមទៅលើសុខភាព និងសេដ្ឋកិច្ចសង្គមរបស់ជនទេសន្តប្រវេសន៍ វិលត្រឡប់មកវិញក្នុងអំឡុងពេលការីករាតត្បាតជំងឺកូវីដ ១៩ ដែលធ្វើឡើងនៅក្នុងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។ ភ្ញៀវកិត្តិយសអញ្ជើញចូលរួម រួមមាន ឯកឧត្តម Karimata អនុប្រធានបេសកកម្មរបស់ស្ថានទូតជប៉ុន លោកស្រី Pauline Tamesis អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោកស្រី Kristin Parco ប្រធានបេសកកម្មរបស់អង្គការ IOM ប្រចាំនៅកម្ពុជា ហ្នឹងលោកស្រ្តី វិជ្ជបណ្ឌិត Li Ailan តំណាងអង្គការ WHO ប្រចាំនៅកម្ពុជា អញ្ជើញចូលរួមជាគណៈអធិបតី ព្រមទាំងអង្គភាពពាក់ព័ន្ធ សរុបអ្នកចូលរួមមាន១៨រូប ។

 


   

Official Telegram NCCT Cambodia