ពិធីបិទ វគ្គបណ្តុះបណ្តាល ស្តីពី «ការកំណត់អត្តសញ្ញាណ ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប» ដោយមានកិច្ចសហការ រវាង អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ និង រដ្ឋបាលខេត្តកោះកុង ហើយឧបត្តម្ភគាំទ្រដោយអង្គការASEAN-Act

BY SOM SIVWIN

Published on 25 Mar, 2022

ពិធីបិទ វគ្គបណ្តុះបណ្តាល ស្តីពី «ការកំណត់អត្តសញ្ញាណ ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប» ដោយមានកិច្ចសហការ រវាង អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ និង រដ្ឋបាលខេត្តកោះកុង ហើយឧបត្តម្ភគាំទ្រដោយអង្គការASEAN-Act

ខេត្តកោះកុង៖ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ សាលមហោស្រពខេត្តកោះកុង លោកជំទាវឧ/ឯកវេជ្ជ.ប៉ុណ្ណ សំខាន់ អគ្គលេខាធិការនៃ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានអញ្ជើញជាគណអធិបតីក្នុងពិធីបិទ វគ្គបណ្តុះបណ្តាល ស្តីពី «ការកំណត់អត្តសញ្ញាណ ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប» ដោយមានកិច្ចសហការ រវាង អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ និង រដ្ឋបាលខេត្តកោះកុង ហើយឧបត្តម្ភគាំទ្រដោយអង្គការASEAN-Act ។ អញ្ជើញចូលរួមមាន លោក អេង ធារ៉ា ព្រះរាជអជ្ញារងខេត្តកោះកុង លោកស្រី អ៊ុន សុគន្ធីតា នាយករងរដ្ឋបាលសាលាខេត្ត លោក អ៊ុនវុទ្ធី តំណាងអង្គការ ASEAN -ACT និងសហការី ឯកឧត្តមឧ/ឯក លី តុងហ៊ុយ ជាអគ្គលេខាធិការរង លោកជំទាវឧ/ទោរ៉ន សិរីលក្ខិណា អគ្គលេខាធិការរង លោកឧ/ទោ រ៉នសុភក្រ័វឌ្ឍនា ជាប្រធាន ក្រុមជំនួយកិច្ចការបង្ការទប់ស្កាត់ និងមន្ត្រី របស់អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ ។

សិក្ខាកាមមកពីស្រុកកោះកុង និងស្រុករថ្មបាំង នៃខេត្តកោះកុង រួមមាន ប្រធាន គ.ក.ស.ក អភិបាលរងស្រុក ឃុំ មន្រ្តីទទួលបន្ទុកកិច្ចការនារីឃុំ គ.ក.ន.ក នាយកសាលា សង្គមកិច្ច សិក្ខាកាមចូលរួមមានចំនួន៤២នាក់។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងជំរុញការអនុវត្តគោលការណ៍ ណែនាំស្តីពីបែបបទ និងនីតិវិធីនៃការកំណត់ អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប ដើម្បីឱ្យជនរងគ្រោះទទួលបានសេវាបឋម ចាំបាច់ បន្ទាន់ និងអាចបន្តជួយគាំទ្រផ្តល់កិច្ចការពារ តាមរយៈសេវាបញ្ជូន ទៅគោលដៅ ផ្តល់សេវាជាក់លាក់ ។ លោកជំទាវ អគ្គលេខាធិការ ក៏បានគូសបញ្ជាក់ផងដែរវគ្គបណ្តុះបណ្តាលនេះ  នឹងធ្វើឲ្យអ្នកមានភារកិច្ច កំណត់អត្តសញ្ញាណជនរងគ្រោះ យល់បានច្បាស់ ពីនីតិវិធី និងអាចប្រើប្រាស់ បែបបទដែលពាក់ព័ន្ធ ក្នុងដំណើរការនៃការកំណត់អត្តសញ្ញាណជនរងគ្រោះ យល់ដឹងអំពីច្បាប់ និងអាចសន្និដ្ឋានជាបឋម ដោយភាពប្រាកដប្រជា ដើម្បីទទួលបានលទ្ធផល និងពត៌មានត្រលប់ស្តីពី ការប្រើប្រាស់បទដ្ឋាននានា ភាពប្រឈម និងចំនុចខ្វះខាតនៃការ ណែនាំក្នុងការអនុវត្ត ដើម្បីកែលម្អ បង្កើនប្រសិទ្ធភាពការងារ ក្នុងការផ្តល់ សេវាបឋមជូនដល់ជនរងគ្រោះ ។

 


   

Official Telegram NCCT Cambodia