កិច្ចប្រជុំពិភាក្សា ស្តីពី “គម្រោងអភិវឌ្ឍសមត្ថភាពភាសាបរទេស (ខ្មែរ-ថៃ) និងការចុះក្នុងតំបន់ ដើម្បីសួរសុខទុក្ខការអនុវត្តន៍គម្រោងនៅតាមសាលារៀនក្នុងខេត្តកោះកុង” ដែលសហការគាំទ្រដោយអង្គការ Cambodia Acts និងអង្គការ Plan Internationa

BY SOM SIVWIN

Published on 31 Mar, 2022

កិច្ចប្រជុំពិភាក្សា ស្តីពី “គម្រោងអភិវឌ្ឍសមត្ថភាពភាសាបរទេស (ខ្មែរ-ថៃ) និងការចុះក្នុងតំបន់ ដើម្បីសួរសុខទុក្ខការអនុវត្តន៍គម្រោងនៅតាមសាលារៀនក្នុងខេត្តកោះកុង” ដែលសហការគាំទ្រដោយអង្គការ Cambodia Acts និងអង្គការ Plan Internationa

ខេត្តកោះកុង៖ ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា ស្តីពី “គម្រោងអភិវឌ្ឍសមត្ថភាពភាសាបរទេស (ខ្មែរ-ថៃ) និងការចុះក្នុងតំបន់ ដើម្បីសួរសុខទុក្ខការអនុវត្តន៍គម្រោងនៅតាមសាលារៀនក្នុងខេត្តកោះកុង” ដែលសហការគាំទ្រដោយអង្គការ Cambodia Acts និងអង្គការ Plan International នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង។ គណៈអធិបតីអញ្ជើញចូលរួមមាន លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ទោ កែវ សុវណ្ណារ៉ា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង និងវត្តមានចូលរួមមានដូចជា មន្រ្តីក្រសួង-មន្ទីរអប់រំយុវជន និងកីឡា ប្រធាន-អនុប្រធានក្រុមជំនួយកិច្ចការបង្ការ ទប់ស្កាត់ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ រដ្ឋបាលមូលដ្ឋាន នាយកសាលា គ្រូបង្រៀននៅសាលាគោលដៅ និងនាយកអង្គការ Cambodia Acts សរុបចំនួន ៣៤នាក់ (ស្រី ០៩នាក់)។ ក្រុមការងារកិច្ចប្រជុំបានធ្វើទស្សនកិច្ចនៅវិទ្យាល័យហ៊ុនសែនចាំយាម និងវិទ្យាល័យហ៊ុនសែនប៉ាក់ខ្លង ដើម្បីស្វែងយល់ពីស្ថានការណ៍ ចំណាប់អារម្មណ៍ ប្រសិទ្ធភាព បញ្ហា និងសំណូមពរ ។ គោលបំណងនៃកិច្ចពិភាក្សាគឺ ១.ធ្វើទស្សនកិច្ចទៅលើសាលាគោលដៅដែលអនុវត្តគម្រោង ២.ធ្វើការប្រជុំពិភាក្សា និងឆ្លុះបញ្ចាំងនូវការអនុវត្តគម្រោងកន្លងមក និងផ្តល់អនុសាសន៍បច្ចេកទេស ៣.រៀបចំផែនការ និងទិសដៅក្នុងការអនុវត្តគម្រោងបន្ត។

 




   

Official Telegram NCCT Cambodia



Page generated in 0.0114 seconds, with 7 database query and 0 memcache.