កិច្ចប្រជុំពិភាក្សា របស់ក្រុមការងារបច្ចេកទេស ដើម្បីពិនិត្យខ្លឹមសារ ស្តង់ដារនៃនីតិវិធី ប្រតិបត្តិសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់ (SOP) រវាងកម្ពុជា &ថៃ

BY SOM SIVWIN

Published on 22 Mar, 2022

កិច្ចប្រជុំពិភាក្សា របស់ក្រុមការងារបច្ចេកទេស ដើម្បីពិនិត្យខ្លឹមសារ ស្តង់ដារនៃនីតិវិធី ប្រតិបត្តិសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់ (SOP) រវាងកម្ពុជា &ថៃ

(សាលប្រជុំនៅសណ្ឋាគារអូឡាំព៉្យាស៊ីធី) ៖ នៅព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រូស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនិងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំពិភាក្សា របស់ក្រុមការងារបច្ចេកទេស ដើម្បីពិនិត្យខ្លឹមសារ ស្តង់ដារនៃនីតិវិធីប្រតិបត្តិសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់ (SOP) រវាងកម្ពុជា &ថៃ ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ ដោយមានកិច្ចសហការសម្របសម្រួល ជាមួួយអង្គការ IOM និងអង្គការ Asian ACT កិច្ចប្រជុំនេះផងដែរមានការអញ្ជើញចូលរួមពីលោកជំទាវ អគ្គលេខាធិការ គ.ជ.ប.ជ, ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ប្រធានក្រុមជំនួយកិច្ចការ ទីប្រឹក្សា ប្រធានលេខាធិការដ្ឋាន ក្រុមការងារបច្ចេកទេសអគ្គលេខាអិការដ្ឋាន គ.ជ.ប.ជ, និងមានការអញ្ជើញចូលរួម ពីមន្រ្តីជំនាញពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូជាតិ និងអន្តរជាតិ ដែលមានវត្តមាននៅក្នុងអង្គប្រជុំនោះចំនួន៣១រូប ស្រី១១រូប។

 

គួររំលឹកផងដែរថា ស្តង់ដានៃនីតិវិធី ប្រតិបត្តិស្តង់ដា SOP នេះត្រូវបានបង្កើតឡើងក្នុងគោលបំណង សម្រាប់ធ្វើជាគោលការណ៍ណែនាំរវាងស្ថាប័នអនុវត្តន៍ច្បាប់ក្នុងការដោះស្រាយករណីជួញដូរមនុស្សដែលអនុវត្តដោយភាគីទំាងពីរដូចមានចែងក្នុង SOP នេះដើម្បីសម្រេចគោលបំណងខាងក្រោម ៖

-ដើម្បីធានាថាការស៊ើបអង្កេត និងការផ្តន្ទាទោសករណីជួញដូរមនុស្ស ត្រូវធ្វើឡើងឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

-ដើម្បីសង្គ្រោះជនរងគ្រោះ និងធានាថាជន រងគ្រោះទទួលបានសំណងត្រឹមត្រូវតាមច្បាប់។

-ដើម្បីធានាថា ជនរងគ្រោះឬសាក្សី ទទួលបាននូវកិច្ចការពារផ្លូវច្បាប់សមស្របតាមប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ។ សិទ្ធិរបស់ជនល្មើស ដែលត្រូវបានចោទប្រកាន់ គួរត្រូវបានពិនិត្យពិចារណាក្នុងស្ថានភាពជាក់លាក់ ។

-ដើម្បីកិច្ចសហប្រតិបត្តិការ បន្តបន្ទាប់រវាងភាគីទាំងពីរ និងការរំលែកព័ត៌មាន ទាក់ទងនឹងករណីជួញដូរមនុស្ស

-ដើម្បីបង្កើតនិងពង្រឹងចំណេះដឹង និងបច្ចេកទេសនៃការស៊ើបអង្កេត និងការសួរចម្លើយករណីជួញដូរមនុស្ស បន្ថែមពីនេះគឺបង្កើតបណ្តាញប្រកបដោយចីរភាពនៃស្ថាប័នអនុវត្តន៍ច្បាប់រវាងភាគីទាំងពីរ ។

មានមតិស្វាគមន៍ក្នុងអង្គពិធី លោកស្រី គ្រីស្ទីន ផាកូ Kristain Parko ប្រធានអង្គការ IOM នៅកម្ពុជា បានធ្វើសេចក្តីសង្ខេប អំពីការធ្វើទេសន្តរប្រវេសន៏នៅលើពិភពលោក វាបានធ្វើឲប៉ះពាល់ប្រជាពលរដ្ឋដោយការជួញដូរមនុស្ស។ លោកស្រីបានបញ្ជាក់បន្ថែមថា អង្គការ IOM សូមកោតសរសើរចំពោះ រាជរដ្ឋាភិបាល កម្ពុជា មាន NCCT និងខាងរដ្ឋាភិបាលថៃ បានធ្វើសេចក្តីព្រៀង SOP និងពិភាក្សាគ្នាដើម្បី អនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារ ។

លោក ណៃ ឈួន ប្រធានអង្គការ Asean-Act បានមានមតិចាប់អារម្មណ៍នៅក្នុងកិច្ចប្រជុំនេះថា អង្គការអាស៊ានអាក់ បានចូលរួមសហការ ជាមួយគ្នារហូតទទួលបានការអវុត្ត SOP រួមគ្នាជាមួយខាងភាគីថៃ ខាងអាស៊ានអាក់ នឹងខិតខំព្យាយាមធ្វើការងារជាមួយភាគីថៃឲ្យបានសម្រេចជោគជ័យ ។ថ្លែងបើកក្នុងកិច្ច ប្រជុំពិភាក្សានេះ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៏ គ.ជ.ប.ជ មានប្រសាសន៍៍ ស្វាគមន៏ឯកឧត្តម លោកជំទាវមានវត្តមាន ក្នុងកិច្ចប្រជុំនេះ ក្នុងគោលបំណងកិច្ច ប្រជុំនេះគឺក្រុមការងារបច្ចេកទេស ដើម្បីកែសម្រួល SOP បើមានការពាក់ព័ន្ធ ផ្នែកច្បាប់ តើមានការទាក់ទងស្ថាប័ន ណាខ្លះដើម្បីចូលរួមមានគំនិត ផ្តល់យោបល់ ។ ទន្ទឹមនឹងនេះផងដែរលោកជំទាវ បានផ្តាំផ្ញើរដល់ តំណាងក្រសួង ស្ថាប័ន និងភាគី ពាក់ព័ន្ធទាំងអស់ចូលរួមផ្តល់គំនិត យោបល់ ឲ្យបានផុសផុល ដើម្បីឲ្យខ្លឹមសារនៃគោល ការណ៍នីតិវិធី នេះ កាន់តែមានប្រសិទ្ធភាព ល្អប្រសើរសម្រាប់ស្ថាប័នអ្នកអនុវត្តច្បាប់ ទាំងភាគីថៃ និងកម្ពុជា ក្នុងកិច្ចការងារដោះស្រាយ បញ្ហាករណីជួញដូរមនុស្ស ។


   

Official Telegram NCCT Cambodia