កិច្ចប្រជុំពិភាក្សាយុទ្ធសាស្រ្ត ស្តីពីកិច្ចការពារសិទ្ធិ និងសុវត្ថិភាពពលករទេសន្តរប្រវេសន៍ និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុសុ្ស

BY SOM SIVWIN

Published on 17 Mar, 2022

កិច្ចប្រជុំពិភាក្សាយុទ្ធសាស្រ្ត ស្តីពីកិច្ចការពារសិទ្ធិ និងសុវត្ថិភាពពលករទេសន្តរប្រវេសន៍ និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុសុ្ស

សណ្ឋាគារសាន់វ៉េរ៖ ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​​ និងជាអនុប្រធានអចិន្រ្តៃយ៍គ.ជ.ប.ជ រួមនិងឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការក្រសួងការងារបណ្តុះបណ្តាល តំណាងឲ្យ គ.ជ.ប.ជ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពិភាក្សាយុទ្ធសាស្រ្ត ស្តីពីកិច្ចការពារសិទ្ធិ និងសុវត្ថិភាពពលករទេសន្តរប្រវេសន៍ និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុសុ្ស ជាមួយអង្គការវីនរ៉ក់អន្តរជាតិ ដែលមានលោក ម៉ាក ថៃយល័រ ប្រធានគម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា និងមានវត្តមានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សានេះផងដែរ មានលោកជំទាវ ឧ.ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ លោកស្រី ឧ.ទោ រ៉ន សិរីលក្ខិណា​ អគ្គលេខាធិការរង ទទួលបន្ទុកការងារសហប្រតិបត្តិការជាតិអន្តរជាតិ លោកឧត្តមសេនីយ៍ឯក លី តុងហ៊ុយ  អគ្គលេខាធិការរង ទទូលបន្ទុកការងារនៃក្រុមជំនួយកិច្ចការការពារជនរងគ្រោះ លោកឧត្តមសេនីយ៍ទោ  រ៉ន សុភ័ក្រវឌ្ឍនា  ប្រធាននៃក្រុមជំនួយកិច្ចការបង្ការទប់ស្កាត់ លោកស្រី វរសេនីយ៍ទោ ថោង សុវត្តី អនុប្រធានក្រុមជំំនួយកិច្ចការសហប្រតិបត្តិការជាតិ អន្តរជាតិ  របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកប្រធាន និងអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ ពីក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រធានអ្នកអនុវត្តគម្រោងរបស់អង្គការវីនរ៉ក់ និងសហការី និងអ្នកពាក់ព័ន្ធការងារជាមួយនឹងពលករទេសន្តរប្រវេសន៍ ។

កិច្ចប្រជុំពិភាក្សានេះ មានគោលបំណងបង្កើតនៅយុទ្ធសាស្ត្រពាក់ព័ន្ធនឹងការងារដែលផ្តោតលើកិច្ចការពារសិទ្ធិ សុវត្ថិភាព ពលករទេសន្តរប្រវេសន៍ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាប្រឆាំងអំពើជួញដូរមនុស្ស ជាពិសេសបរិបទនៃកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃដើម្បីលុបបំបាត់ការជួញដូរមនុស្ស និងជួយជនរងគ្រោះដោយអំពោះជួញដូរមនុស្ស ។

 




   

Official Telegram NCCT Cambodia



Page generated in 0.0118 seconds, with 7 database query and 0 memcache.