វគ្គបណ្តុះបណ្តាលបន្តស្តីពី៖ “កិច្ចការពារកុមារ និងការកំណត់អត្ដសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស និងការរំលោភបំពាន - Training on Child Protection and Identification of Human Trafficking and Abuse” សម្រាប់ក្រុមទី២

BY SOM SIVWIN

Published on 18 Feb, 2022

វគ្គបណ្តុះបណ្តាលស្តីពី៖ “កិច្ចការពារកុមារ និងការកំណត់អត្ដសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស និងការរំលោភបំពាន - Training on Child Protection and Identification of Human Trafficking and Abuse” សម្រាប់ក្រុមទី២

បាត់ដំបង ៖ ថ្ងៃទី១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២២ នាសាលប្រជុំផ្នែកបណ្ដុះបណ្ដាលបន្តមន្ទីសុខាភិបាល ខេត្តបាត់ដំបង លោកជំទាវ ឧត្ដមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង បានបន្តធ្វើវគ្គបណ្តុះបណ្តាលស្តីពី៖ “កិច្ចការពារកុមារ និងការកំណត់អត្ដសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស និងការរំលោភបំពាន - Training on Child Protection and Identification of Human Trafficking and Abuse” សម្រាប់ក្រុមទី២។ សិក្ខាកាមបានស្វែងយល់អំពីរបៀបសម្ភាសន៍ជនចំណាកស្រុកដែលត្រឡប់មកវិញ ដើម្បីកំណត់ថាតើពួកគេត្រូវបានរងគ្រោះដោយអំពើជួញដូរ ឬអត់។ វគ្គបណ្ដុះបណ្ដាលនេះក៏បានរួមបញ្ចូលនូវបច្ចេកទេសសម្រាប់ធ្វើបទសម្ភាសន៍ដល់កុមារផងដែរ។ បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ មន្ត្រីជួរមុខទាំងនេះ នឹងត្រូវបានទទួលស្គាល់ ដើម្បីដឹកនាំដំណើរការកំណត់អត្តសញ្ញាណជនរងគ្រោះ។ វគ្គបណ្ដុះបណ្ដាលនេះកើតឡើង ក្រោមកិច្ចសហការរវាង អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ជាមួយ ក្រសួងសុខាភិបាល ដោយមានជំនួយឧបត្ថម្ភពីសហភាពអ៊ឺរ៉ុប (EU) តាមរយៈ អង្គការយូនីសេហ្វ គោលបំណង ផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ និងពង្រឹងសមត្ថភាព ជូនមន្ត្រីអនុវត្តផ្ទាល់នៅមូលដ្ឋាន សរុបចំនួន ៤២រូប (ស្រី១៨រូប) អញ្ជើញពី ស្រុកត្រពាំងប្រាសាទ ស្រុកអន្លង់វែង នៃខេត្តឧត្ដរមានជ័យ ស្រុកសាលាក្រៅ ស្រុកប៉ៃលិន នៃខេត្តប៉ៃលិន និង ស្រុកវាលវែង ស្រុកក្រវាញ នៃខេត្តពោធិ៍សាត់ ក្នុងចំណោមអ្នកចូលរួមសរុប ៥០រូប (ស្រី២២រូប) ក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះ ជាពិសេសស្រ្តី និងកុមារ ការបញ្ជូនករណីកុមាររងគ្រោះ និងងាយរងគ្រោះទៅកាន់សេវាសមស្រប ដើម្បីធានាការការពារ និងសុខមាលភាពរបស់កុមារដែលទទួលរងផលប៉ះពាល់ពីចំណាកស្រុក។

With thanks to support from European Union and in continue partnership with N.C.C.T and UNICEF today trained (42 people attended) frontline officers from Udor Meanchey, Pailin and Posat to identify, refer child victim and vulnerable cases, and ensure the protection and well-being of children affected by migration.

 

 


   

Official Telegram NCCT Cambodia