កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលនៃការអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំខែកុម្ភៈ ឆ្នាំ២០២២ របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប គ.ខ.ប.ជ

BY SOM SIVWIN

Published on 18 Feb, 2022

កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់គ.ខ.ប.ជ ខេត្តសៀមរាប 

នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប គ.ខ.ប.ជ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលនៃការអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំខែកុម្ភៈ ឆ្នាំ២០២២ ក្រោមកិច្ចដឹកនាំរបស់លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប.ជ ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក មកពីមន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក និងអង្គការដៃគូជាតិ អន្តរជាតិផងដែរ ៧៦រូប ។ កិច្ចប្រជុំនេះផងដែរក៏បានលើកយកបញ្ហាពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ច កាតរំលោភបំពាននានា និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ មកពិគ្រោះ និងដោះស្រាយទៅតាមនីតិវិធីរបស់ជំនាញ ដែលមានលក្ខណៈក្នុងកិច្ចសហការជាអន្តរមន្ទីរ អង្គភាព និងអង្គការដៃគូជាតិ អន្តរជាតិ សំដៅធានាដល់ការផ្តល់កិច្ចគាំពារជូនដល់ជនរងគ្រោះ ជនងាយរងគ្រោះ និងការបង្ការទប់ស្កាត់បទល្មើស និងការផ្តន្ទាទោសដល់ជនល្មើស ។


   

Official Telegram NCCT Cambodia