Published on 02 Mar, 2021
អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ៖ នៅរសៀលថ្ងៃអង្គារ ៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ទី០២ ខែមីនា ឆ្នាំ២០២១ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានរៀបចំនៅកិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធអនឡាញស្តីពី "កិច្ចពិភាក្សាពិគ្រោះយោបល់លើការស្វែងរកការស្រាវជ្រាវ និងអនុសាសន៍ស្តីពីការធ្វើសមាហរណកម្មឡើងវិញប្រកបដោយជោគជ័យ សម្រាប់ជនទេសន្តរប្រវេសន៍ ដើម្បីរួចផុតពីអំពើជួញដូរមនុស្ស" ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ ដោយបានការយល់ព្រមពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទែ និងជាប្រធានគ.ជ.ប.ជ រៀបចំសម្របសម្រួលដោយអង្គការវីនរ៉ក់ (Winrock)។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកជំទាវឧត្តមសេនីយ៍ឯក វេជ្ជ . ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកជំទាវឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង ទទួលបន្ទុកកិច្ចការសហប្រតិបត្តិការជាតិ អន្តរជាតិ លោកឧត្តមសេនីយ៍ត្រី អ៊ិន មាន ប្រធានក្រុមជំនួយកិច្ចការ សហប្រតិបត្តិការជាតិ អន្តរជាតិ អ្នកតំណាងពីក្រុមការងារស្រាវជ្រាវពីប្រទេសអង់គ្លេស តំណាងអង្គការយូសេដ USAID និងអង្គការដៃគូពាក់ព័ន្ធការងារជួយជនរងគ្រោះពីទេសន្តរប្រវេសន៍ ។កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងយល់ដឹងពីទស្សនៈ ផ្នត់គំនិតរបស់ជនរងគ្រោះនិងផ្តល់សេវាឲ្យចំគោលដៅ ជាតំរូវការចំបាច់របស់ជនទេសន្តរប្រវេសន៍។ ស្វែងយល់ចែករំលែកបទពិសោធន៍ការងារពីប្រទេសសាម៉ីពាក់ព័ន្ធ ដោយមានគាំទ្រពីគម្រោងអភិវឌ្ឍរបស់USAID ក្នុងការអនុវត្តការងារនេះ។ គម្រោងស្រាវជ្រាវនេះ ក៌បានអាចឲ្យយើងសិក្សាយល់ដឹងបន្ថែមពីទម្រង់ផ្សេងៗ បរិបទសម័យថ្មីអំពីបទល្មើសជួញដូរមនុស្ស និងអាចប្រើប្រាស់ជាភស្តុតាងចង្អុលផ្លូវក្នុងការអនុវត្តការងារជួយជនរងគ្រោះ ទេសន្តរប្រវេសន៍ ពីអំពើជួញដូរមនុស្ស។