កិច្ចប្រជុំពិភាក្សា ពង្រឹងវិធានការទប់ស្កាត់ និងគ្រប់គ្រងការឆ្លងដែនដោយខុសច្បាប់របស់ពលករកម្ពុជា

BY SOM SIVWIN

Published on 24 Jun, 2020

(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃពុធ ១២រោច ខែជេស្ឋ ព.ស២៥៦៤  លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ បានអញ្ជើញជាអធិបតីភាព និងដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីពង្រឹងវិធានការទប់ស្កាត់ និងគ្រប់គ្រងការឆ្លងដែនដោយខុសច្បាប់របស់ពលករកម្ពុជា នៅសាលាខេត្តបន្ទាយមានជ័យ មានការសម្របសម្រួលពីរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ ។ កិច្ចប្រជុំនេះមានការចូលរួមពី អគ្គលេខាធិការ គ.ជ.ប.ជ អគ្គលេខាធិការរង អភិបាលនៃគណៈអភិបាល អភិបាលរង ខេត្តជាប់ព្រំដែនទាំង៤ (មានបន្ទាយមានជ័យ បាត់ដំបង សៀមរាប ឧត្តរមានជ័យ) អគ្គនាយករងរដ្ឋបាលក្រសួងមហាផ្ទៃ លេខាធិការដ្ឋានគ.ខ.ប.ជ មេបញ្ជាការ និង តំណាងពីខាងវរព្រំដែននៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកទីចាត់ការព្រំដែន អាជ្ញាធរដែនដី តំណាងពីមន្ទីរពាក់ព័ន្ធខេត្តពាក់ព័ន្ធ សមត្ថកិច្ចតាមបណ្តាច្រកគោលដៅនានា អង្គការអាយអូអឹម ។ កិច្ចប្រនេះជុំធ្វើឡើងក្នុងគោលបំណង សិក្សាស្វែងយល់គ្នាកាន់តែច្បាស់ អំពីស្ថានភាពពិត និងកិច្ចខិតខំប្រឹងប្រែង របស់អ្នកអនុវត្ត​មានអាជ្ញាធរតាមបណ្តាខេត្តជាប់ព្រំដែន ដែលនៅមិនទាន់ឯកភាពគ្នាក្នុងការអនុវត្តពីស្ថាប័នមួយ ទៅស្ថាប័នមួយ ទៅលើនយោបាយទេសន្តរប្រវេសន៍ ថាតើគួររៀបចំរបៀបណាសម្រាប់ការវិលត្រឡប់ទៅធ្វើការជាថ្មីរបស់ពលករ ។ ពង្រឹងការអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានស្រាប់ ពាក់ព័ន្ធនឹងការគ្រប់គ្រងព្រំដែន រហូតដល់មានគោលការណ៍ណែនាំថ្មី  និងបន្តសហការគ្នាគ្រប់អាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ​ និងថ្នាក់ក្រោមជាតិ ក៏ដូចជាការចូលរួមយ៉ាងសកម្មពីអង្គការដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិដើម្បីធ្វើការគ្រប់គ្រងស្ថានភាពនេះ ។

បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ រួមនឹងអាជ្ញាធរខេត្ត និងស្រុក បានអញ្ជើញចុះសាកសួរសុខទុក្ខមណ្ឌលសម្រាប់ចត្តាឡីស័កនៅក្នុងវិទ្យាល័យ កូបនិងបានប្រគល់ជូននូវបរិក្ខាសម្រាប់ប្រើប្រាស់ក្នុងការបង្ការជម្ងឺកូវីដ ជូនដល់ក្រុមគ្រូពេទ្យដែលប្រចាំការនៅមណ្ឌល។ប្រតិភូបានបន្តចុះសាកសួរសុខទុក្ខ ក្រុមគ្រូពេទ្យនិងមន្រ្តីធ្វើចត្តា ឡីស័ក របស់រដ្ឋបាលស្រុកម៉ាល័យ និងបានប្រគល់នូវសម្ភារៈមានទឹកអាកុល ជែលលាងដៃ និងម៉ាស់ ទៅដល់មន្រ្តីប្រចាំការមួយចំនួនផងដែរ ៕


 

 


   

Official Telegram NCCT Cambodia