លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានអញ្ជើញជាអធិបតីភាពយុទ្ធនាការស្តីពីការលើកកម្ពស់សុវត្ថិភាពអីនធឺណិត សីលធម៌សង្គម និងតម្លៃគ្រួសារខ្មែរ ក្រោមប្រធានបទ "រួមគ្នាធ្វើឲ្យអីនធឺណិតតាន់តែមានសុវត្ថិភាពសម្រាប់កុមារ"

BY SOM SIVWIN

Published on 14 Feb, 2020

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ បានអញ្ជើញជាអធិបតីភាពយុទ្ធនាការស្តីពីការលើកកម្ពស់សុវត្ថិភាពអីនធឺណិត សីលធម៌សង្គម និងតម្លៃគ្រួសារខ្មែរ ក្រោមប្រធានបទ "រួមគ្នាធ្វើឲ្យអីនធឺណិតតាន់តែមានសុវត្ថិភាពសម្រាប់កុមារ" នៅសាលសន្និសិទវិទ្យាស្ថានជាតិអប់រំ ។ យុទ្ធនាការនេះមានការអញ្ជើញចូលរួមជាគណៈអធិបតី និងភ្ញៀវកិត្តិយស ឯកឧត្តមរដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោកជំទាវ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ជាតំណាងក្រុមការងារបង្ការទប់ស្កាត់នៃគ.ជ.ប.ជ លោកជំទាវអនុរដ្ឋលេខាធិការ ក្រសួងប្រែសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តមលោកជំទាវ តំណាងមកពីក្រសួងវប្បធម៌ ក្រសួងកិច្ចការនារី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត លោកជំទាវអគ្គលេខាធិការ និងអគ្គលេខាធិការរង និងមន្រ្តីជាន់ខ្ពស់ របស់អគ្គលេខាធិការដ្ឋានគជបជ តំណាងពីបញ្ជាការអាវុធហត្ថរាជធានី សមត្ថកិច្ចអ្នកអនុវត្តច្បាប់ តំណាងពីមន្ទីរអប់រំរាជធានីភ្នំពេញ នាយក នាយិការ សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ សិស្ស និស្សិត នៃវិទ្យាស្ថានជាតិអបរំ តំណាង និងក្រុមការងាររបស់អង្គការអេបផល និងតំណាងអង្គការដៃគូរពាក់ព៏ន្ធ ប្រមាណ៥០០នាក់ ។

យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណង ដើម្បីចូលរួមអបអរសាទរ ទិវាសុវត្ថិភាពអីនធឺណិត និងហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអីនធឺណិត និងហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអីនធឺណិត និងធ្វើឲប្រព័ន្ធអីនធឺណិតកាន់តែមានសុវត្ថិភាព មានភាពល្អប្រសើរដែលអ្នកប្រើប្រាស់ត្រូវបានពង្រឹងសិទ្ធិអំណាចក្នុងប្រើបច្ចេកវិទ្យាមួយនេះប្រកបដោយការទទួលខុសត្រូវ ដោយសេចក្តីគោរព និងការគិតពិចារណា និងភាពច្នៃប្រឌិត ព្រមទាំងផ្សព្វផ្សាយដល់កុមារ យុវជនវ័យក្មេង ឪពុកម្តាយ និងអ្នកថែទាំកុមារ គ្រូបង្រៀន អ្នកអប់រំ បុគ្គលិកសង្គម ក្រុមហ៊ុនអីនធឺណិត អ្នកធ្វើការសម្រេចចិត្ត និងអ្នកនយោបាយដើម្បីលើកទឹកចិត្តអោយមានការរួមចំណែកក្នុងការបង្កើតប្រព័ន្ធអីនធឺណិតដ៌ល្អប្រសើរមួយ។ ថ្លែងនៅក្នុងពិធី លោកជំទាវប្រធានគណៈអធិបតីបានមានប្រសាសន៍ ពាក់ព័ន្ធនិងផលប៉ះពាល់ធ្ងន់ធ្ងរ មួយចំនួនដោយសារការប្រើប្រាស់ប្រព័ន្ធអីនធឺណិតទៅលើកុមារ និងយុវជន យុវនារី បើយើងមិនបានធ្វើការផ្សព្វផ្សាយអប់រំអោយបានទូលាយចូលទៅក្នុងសង្គមទេនោះ ។ ឪពុកម្តាយ គ្រូបង្រៀនអ្នករំ និងអ្នកធ្វើការផ្នែកសង្គម ជាដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់អំណាច ការគាំទ្រដល់កុមារក្នុងការប្រើប្រាស់បច្ចេកវិទ្យាដោយការទទួលខុសត្រូវ ការគោព និងត្រូវរិះរកច្នៃប្រឌិតដើម្បីធានាការសន្ទនាដោយបើកចំហររបស់កូន និងក្មេងៗទាំងនោះ ចំណែកអ្នកនយោបាយ ជាអ្នកធានាឲបាននៅការបង្រៀនផ្សព្វផ្សាយ អំពីសុវត្ថិភាពតាមអីនធឺណិតក្នុងកម្មវិធីសិក្សាសម្រាប់កុមារ និងយុវវ័យតាមរយៈការគ្រប់គ្រងអភិបាលកិច្ចលើឧស្សាហកម្មអីនធឺណិត ព្រមទាំងបង្កើតឲមានច្បាប់គ្រប់គ្រាន់ដើម្បីសុវត្ថិភាព និងសន្តិសុខរបស់អ្នកប្រើប្រាស់អីនធឺណិត។ លោកជំទាវក៏បានបន្ថែមទៀតថា នៅតាមបណ្តាប្រទេសក្នុងសកលលោកកំពុងយកចិត្តទុកដាក់លើបញ្ហាអស់ទាំងនេះផងដែរ ហើយកំពុងជួបប្រជុំគ្នាជាទៀងទាត់ពិភាក្សាលើផ្នែកជំនាញ និងបច្ចេកទេស និងត្រៀមដាក់ចេញជាគោលនយោបាយរួមមួយក្នុងការបង្ការ ទប់ស្កាត់ សម្រាប់អនុវត្តជាស្តង់ដាក្នុងប្រទេសនីមួយៗ ៕

 

 



Official Telegram NCCT Cambodia

រក្សាសិទ្ធគ្រប់យ៉ាង© ២០១៧

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស




Page generated in 0.0124 seconds, with 5 database query and 6 memcache.