ព្រឹត្តិការណ៍សំខាន់ៗ

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ...

អង្គប្រជុំបានពិនិត្យ ១.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោក ស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅអាស៊ី និងប៉ាស៊ីហ្វិក ។ ២.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោកស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅគ្រប់ឋានានុក្រម ដោយគោរពទៅតាមគោលការណ៍ណែនាំ ដែលទាក់ទងនឹងការអាស្រ័យគ្នាទៅវិញទៅមក និងដាច់ដោយឡែក ។

06-Feb-2025

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី...

ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (២០២៤-២០២៨) គឺជាផែនទីបង្ហាញផ្លូវ និងជាឯកសារបង្អែក សម្រាប់គ្រប់ក្រសួង-ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គភាពពាក់ព័ន្ធ រៀបចំផែនការសកម្មភាពអនុវត្ត ដើម្បីឆ្លើយតប នឹងប្រយុទ្ធប្រឆាំងទៅនឹងគ្រប់ទម្រង់ទាំងអស់នៃអំពើជួញដូរមនុស្សប្រាំឆ្នាំទៅមុខ ក្នុងគោលដៅកាត់បន្ថយ និងលុបបំបាត់ជាបណ្តើរៗនូវអំពើជួញដូរមនុស្ស

01-Aug-2024

ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស គ.ជ.ប.ជ

ជារៀងរាល់ឆ្នាំ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែងតែបានរៀបចំកម្មវិធីបូកសរុប និងផ្សព្វផ្សាយលទ្ធផលការងារ ដើម្បីជូនជ្រាប អំពីស្ថានភាព និងព្រឹត្តិការណ៍ទូទៅ ដែលប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ហើយដែលជះឥទ្ធិពលដល់ការងារប្រឆាំងការជួញដូរមនុស្ស ល្បិចកលថ្មីៗនៃជនល្មើសជួញដូរមនុស្ស ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព

29-Mar-2024

ទិវាជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «បច្ចេកវិទ្យាជាមធ្យោ...

ការប្រារព្ធមិទ្ទិញអបអរសាទរនេះ មានគោលបំណង ផ្សព្វផ្សាយការយល់ដឹង និងបង្ហាញនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ដល់សាធារណជន ជាតិ និងអន្តរជាតិ ដោយអំពាវនាវដល់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជន យុវនារី ព្រមទាំងអង្គការ ដៃគូ ជាតិ អន្តរជាតិ វិស័យឯកជន ក៏ដូចជាបព្វជិត គ្រប់និកាយសាសនា ទាំងឡាយ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា

13-Dec-2023

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានបើកពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម...

រាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិ គ.ជ.ប.ជ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន អង្គភាពក្នុងគណៈកម្មាធិការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ និងបទល្មើសពាក់ព័ន្ធផ្សេងៗ បានលើកទឹកចិត្តឲ្យមន្រ្តីអនុវត្តគ្រប់ថ្នាក់កាន់តែមានឆន្ទៈមុះមុត មានកម្លាំងចិត្តខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លា។

27-May-2020

សិក្ខាសាលាថ្នាក់តំបន់ដើម្បីគាំទ្រការផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍ស្ដីពីការប្រតិបត្តិមណ្ឌលស្នាក់នៅ នៅក្នុងរដ្ឋជាសមាជិកអាស៊ាន ជាពិសេសនៅក្នុងកំឡុងពេលមានការរីករាលដាលមេរោគកូវីដ-១៩ តាមប្រព័ន្ធវីដេអូ...

សិក្ខាសាលាតាមប្រព័ន្ធវីដេអូនេះ បានរៀបចំដោយ កម្មវិធីអាស៊ាន-អូស្រ្តាលីប្រឆាំងការជួញដូរមនុស្ស (ASEAN ACT) សហការជាមួយក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស (MSDHS)ប្រទេសថៃ, ស្ថាប័នទំនាក់ទំនងនៃកិច្ចប្រជុំឧត្តមមន្រ្តី ស្ដីពីការងារសង្គមកិច្ច និងអភិវឌ្ឍន៍ (SOMSWD), តំណាងប្រទេសថៃសម្រាប់សិទ្ធិកុមារនៅក្នុងគណៈកម្មាការអាស៊ានទទួលបន្ទុកលើកកម្ពស់ និងការពារសិទ្ធិស្រ្តី និងកុមារ (ACWC) និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីនជាអ្នកដឹកនាំស្ម័គ្រចិត្តលើការងារប្រឆាំងការជួញដូរមនុស្សសម្រាប់ក្រុមការងារទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន (SOMTC)

27-Apr-2021


កិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធអនឡាញ ស្តីពី "វឌ្ឍនភាពនៃការអនុវត្តគម្រោងសាកល្បងវគ្គបណ្តុះបណ្តាលថ្នាក់បឋមសិក្សារវាង កម្ពុជា-ថៃ នៅខេត្តកោះកុង...

គោលបំណងនៃកិច្ចប្រជុំពិភាក្សានេះ រួមមានពិនិត្យ និងពិភាក្សា ទៅលើវឌ្ឍនភាព នៃការអនុវត្តគម្រោង ផ្តល់យោបល់ទៅលើបច្ចេកទេស នៃការបង្រៀនរបស់គ្រូក្នុងសាលាគោលដៅទាំងខាងកម្ពុជា និងខាងថៃ រួមទាំងលើបច្ចេកទេសថត និងសម្ភារ បរិក្ខារបម្រើដល់ការថតជាវីដេអូនៃការបង្រៀនរបស់គ្រូ លើបញ្ហាប្រឈមនានារបស់គ្រូ និងក្រុមការងារពាក់ព័ន្ធ

25-Apr-2021


កិច្ចប្រជុំពិភាក្សា តាមប្រព័ន្ធអនឡាញលើប្រធានបទ “សិក្ខាសាលាពិគ្រោះយោបល់ SOMTC លើផែនការការងារ...

“សិក្ខាសាលាពិគ្រោះយោបល់ SOMTC លើផែនការការងារ អាស៊ាន-អូស្រ្តាលី ២០២០-២០២៣ ស្ដីពីការងារប្រឆាំងអំពើជួញដូរ មនុស្ស” ដែលមានអ្នកចូលរួមសរុបចំនួន ៩២នាក់ ពីសមាជិកអាស៊ានទាំង១០ និង តំណាង ASEAN-ACT Australia, ASEAN-ACT Cambodia, ASEAN-ACT Philippine, ASEAN-ACT Vietnam និង Asia Foundation។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការ ដឹកនាំសម្របសម្រួលដោយប្រធាន SOMTC Philippine

20-Apr-2021


កិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធអនឡាញលើប្រធានបទស្តីពីវឌ្ឍនភាពការងាររបស់គណ:កម្មាប្រឹក្សាយោបល់គម្រោងសាកល្បងវគ្គបណ្តុះបណ្តាលថ្នាក់បឋមរវាង កម្ពុជា -ថៃ នៅខេត្តកោះកុង និងខេត្តត្រាត...

អង្គប្រជុំបានពិភាក្សាទៅលើដំណើរការកម្មវិធីក្នុងគម្រោងវគ្គ១ ការងារបច្ចេកទេស និងខ្លឹមសារមេរៀនដែលលោកគ្រូអ្នកគ្រូនៅខេត្តកោះកុងបានផលិតជាខ្សែវីដេអូ(មេរៀន)ចំនួន៤សម្រាប់ត្រៀមបង្រៀនដល់សិស្សខ្មែរ និងសិស្សថៃ សម្រាប់រយ:ពេលបង្រៀន២០ម៉ោងសាកល្បងនៅសាលាគោលដៅទាំងខាងកម្ពុជា និងថៃ

20-Apr-2021


ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន ដើម្បីធ្វើការផ្សព្វផ្សាយលើរបាយការណ៍ ស្តីពីសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិក្នុងការដាក់បញ្ជូលព្រះរាជាណាចក្រកម្ពុជា ក្នុងបញ្ជីនៃប្រទេសជ័យលាភី...

សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិក្នុងការដាក់បញ្ជូលព្រះរាជាណាចក្រកម្ពុជា ក្នុងបញ្ជីនៃ ប្រទេសជ័យលាភី "ក្នុងការអនុវត្តកតិកាសញ្ញពិភពលោក ស្តីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (Global compact for safe, Orderly and Regular Migration-GCM )

26-Mar-2021


សេចក្តីថ្លែងការណ៍ របស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ...

ករណីលោកអធិការនៃស្រុកសៀមប៉ាងបានព្រមានលោកស្រីអនុសេនីយ៍ទោ ដែលបានបំបៅដោះកូនក្នុងពេលបំពេញភារកិច្ចតាមដងផ្លូវសាធារណៈ

10-Mar-2021


កិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធអនឡាញ ស្តីពីកិច្ចពិភាក្សាពិគ្រោះយោបល់លើការស្វែងរកការស្រាវជ្រាវ និងអនុសាសន៍ស្តីពីការធ្វើសមាហរណកម្មឡើងវិញប្រកបដោយជោគជ័យ សម្រាប់ជនទេសន្តរប្រវេសន៍ ដើម្បីរួចផុតពីអំពើជួញដូរមនុស្ស

កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងយល់ដឹងពីទស្សនៈ ផ្នត់គំនិតរបស់ជនរងគ្រោះនិងផ្តល់សេវាឲ្យចំគោលដៅ ជាតំរូវការចំបាច់របស់ជនទេសន្តរប្រវេសន៍។ ស្វែងយល់ចែករំលែកបទពិសោធន៍ការងារពីប្រទេសសាម៉ីពាក់ព័ន្ធ ដោយមានគាំទ្រពីគម្រោងអភិវឌ្ឍរបស់USAID ក្នុងការអនុវត្តការងារនេះ។ គម្រោងស្រាវជ្រាវនេះ ក៌បានអាចឲ្យយើងសិក្សាយល់ដឹងបន្ថែមពីទម្រង់ផ្សេងៗ បរិបទសម័យថ្មីអំពីបទល្មើសជួញដូរមនុស្ស និងអាចប្រើប្រាស់ជាភស្តុតាងចង្អុលផ្លូវក្នុងការអនុវត្តការងារជួយជនរងគ្រោះ ទេសន្តរប្រវេសន៍ ពីអំពើជួញដូរមនុស្ស។

02-Mar-2021


អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានផ្ញើរសារគោរពជូនពរនាឱកាសគម្រប់ខួបកំណើត របស់សម្តេច៧០ឆ្នាំ ឈានចូល...

ក្នុងនាមថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៌ រួមនិងមន្ត្រីក្រោមឱវាទទាំងអស់ បានផ្ញើសារគោរពជូនពរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគ.ជ.ប.ជ នាឱកាសគម្រប់ខួបកំណើត របស់សម្តេច៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ សូមទេវតាឆ្នាំថ្មី ឆ្នាំសាកល ២០២១ ប្រទានពរជ័យ ជូនសម្តេចក្រឡាហោម បវរមហាប្រសើរ សូមមានជោគជ័យ សិរីមង្គល វិបុលសុខ គ្រប់ប្រការ និងប្រកបដោយពុទ្ធពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ!

14-Jan-2021


លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ...

សិក្ខាសាលាពិគ្រោះយោបល់នេះ គឺដើម្បីគាំទ្រដល់គោលនយោបាយទេសន្តរប្រវេសន៍របស់ប្រទេសនីមួយៗ ដើម្បីឲមានការគ្រប់គ្រងល្អតាមរយៈការជួយវាយតម្លៃ លើភាពគ្រប់ជ្រុងជ្រោយនៃរចនាសម្ព័ន្ធងភិបាលកិច្ចទេសន្តរប្រវេសន៍និងកំណត់អទិភាពនានា។ សូចនាករអភិបាលកិច្ចទេសន្តរប្រវេសន៍(MGI) អាចត្រូវបានប្រើសម្រាប់ជម្រុញឲមានការ ពិភាក្សាលើរចនាសម្ព័ន្ធគោលនយោបាយទេសន្តប្រវេសន៍របស់ប្រទេសនីមួយៗនៅក្នុងរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធនានា។វាអាចជាជំនួយក្នុងការវាយតម្លៃ ថាតើរចនាសម្ព័ន្ធដែលមានស្រាប់ជាច្រើនឆ្នាំមកហើនេះអាចជួយដោះស្រាយបញ្ហាប្រឈម និងឱកាសនានានៅក្នុងស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ននេះដែរទេ

12-Jan-2021


លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គ.ជ.ប.ជ...

វគ្គបណ្តុះបណ្តាលនេះប្រារព្ធឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពដល់មន្រ្តីដែលពាក់ព័ន្ធ និងផ្សព្វផ្សាយបន្តនៅសកម្មភាពអនុវត្តការងារ និងជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្សឲកាន់តែមានប្រសិទ្ធភាពខ្ពស់។ បង្កើនការធានាបាននូវការគោរពសិទ្ធិជនរងគ្រោះ ឲទទួលបាននូវសេវាចាំបាច់ដែលជាតំរូវការជាក់ស្តែងបន្ទាន់ផ្អែកលើវិស័យយេនឌ័រ មុននឹងឈានទៅទទួលបានការដោះស្រាយតាមផ្លូវច្បាប់ ការផ្តល់សេវាស្តារនីតិសម្បទា និងសេវាសង្គមដ៏ទៃទៀត ។

23-Dec-2020


លោកជំទាវ ជូ ប៊ុនអេង រួមនិងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ...

អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ សហការគ្នាជាមួយអង្គការមូលនិធិសហប្រជាជាតិ UNFPA ប្រចាំនៅប្រទេសកម្ពុជា និងប្រចាំប្រទេសឡាវមានបំណងសហការជាមួយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីសិក្សាស្វែងយល់អំពីការឆ្លងកាត់ព្រំដែនរបស់ជនចំណាកស្រុក រវាងកម្ពុជា-ឡាវ

28-Oct-2020


លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍...

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពដល់មន្រ្តីដែលពាក់ព័ន្ធ និងផ្សព្វផ្សាយបន្តនៅសកម្មភាពអនុវត្តការងារ និងជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ឲកាន់តែមានប្រសិទ្ធភាពខ្ពស់

27-Oct-2020



   

Official Telegram NCCT Cambodia