ពិធីបើកសិក្ខាសាលា ស្តីពីការថែទាំដែលយល់ដឹងពីការប៉ះទង្គិចផ្លូវចិត្ត ដល់កុមាររងគ្រោះដោយការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ (វគ្គ២)

BY SOM SIVWIN

Published on 11 Mar, 2025

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការថែទាំដែលយល់ដឹងពីការប៉ះទង្គិចផ្លូវចិត្ត ដល់កុមាររងគ្រោះដោយការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ (វគ្គ២) រៀបចំដោយអង្គការ World Hope International ។

គណៈអធិបតីដែលមានវត្តមានក្នុងកម្មវិធីនេះរួមមាន លោក ដូមីនិក វីល្លាម អគ្គរាជទូតអង់គ្លេស ប្រចាំរាជធានីភ្នំពេញ និងលោកស្រី  Emelita Goddard នាយិកាប្រចាំប្រទេស ហើយក៏មានការអញ្ជើញចូលរួម ពីតំណាងស្ថានទូត អាមេរិក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ក្រសួងយុត្តិធម៌ និងអង្គការដៃគូរបស់ WHI ជាច្រើនរូបសរុបចំនួន ៥០រូប (ស្រី៣១រូប)។

សិក្ខាលាសា ស្តីពីការថែទាំដែលយល់ដឹងពីការប៉ះទង្គិចផ្លូវចិត្ត ដល់កុមាររងគ្រោះដោយការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ (វគ្គ២) នឹងប្រព្រឹត្តទៅរយៈពេល០៣ថ្ងៃ (១១-១៣) ខែមីនា ឆ្នាំ២០២៥ ក្នុងគោលបំណង ផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្រាវជ្រាវ ស្តីពីសំឡេងជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងសៀវភៅណែនាំអំពី ការគ្រប់គ្រងមណ្ឌលដែលអ្នកផ្តល់ការថែទាំ មានការយល់ដឹងអំពីការប៉ះទង្គិចផ្លូវចិត្ត ៕


   

Official Telegram NCCT Cambodia