វគ្គផ្សព្វផ្សាយ ស្តីពី «ការយល់ដឹងអំពីហានិភ័យ និងការទប់ស្កាត់អំពើជួញដូរមនុស្សក្នុងសហគមន៍»

BY SOM SIVWIN

Published on 07 Mar, 2025

ក្រុមជំនួយកិច្ចការបង្ការទប់ស្កាត់ ក្រុមជំនួយកិច្ចការទេសន្ដរប្រវេសន៍  របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានសហការជាមួយ គ.ខ.ប.ជខេត្តស្ទឹងត្រែង បានចុះបើកវគ្គផ្សព្វផ្សាយ ស្តីពី «ការយល់ដឹងអំពីហានិភ័យ និងការទប់ស្កាត់អំពើជួញដូរមនុស្សក្នុងសហគមន៍» ដល់អាជ្ញាធរមូលដ្ឋាន ក្នុងស្រុកសៀមបូក ស្រុកថាឡាបរិវ៉ាត់ នៃខេត្តស្ទិឹងត្រែង

ខេត្តស្ទឹងត្រែង៖ ថ្ងៃទី ២៤-២៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ រ៉ន សុភ័ក្រ្តវឌ្ឍនា ប្រធានក្រុមជំនួយកិច្ចការបង្ការទប់ស្កាត់ បានដឹកនាំក្រុមការងាររួមមាន ៖ ១. លោកឧត្តមសេនីយ៍ត្រី ហ៊ី រតនៈ អនុប្រធានក្រុមជំនួយកិច្ចការបង្ការទប់ស្កាត់ ២. លោកវរសេនីយ៍ឯក អោក ភារិន អនុប្រធានក្រុមជំនួយកិច្ចការទេសន្ដរប្រវេសន៍ ចុះបើកវគ្គផ្សព្វផ្សាយ ស្តីពី «ការយល់ដឹងអំពីហានិភ័យ និងការទប់ស្កាត់អំពើជួញដូរមនុស្សក្នុងសហគមន៍» ដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុបចំនួន ១.១៦២នាក់  (ស្រី ៦៣២នាក់) ក្នុងនោះ ៖

-ស្រុកសៀមបូក (០៤វគ្គ:  ឃុំកោះសំពាយ ឃុំស្រែក្រសាំង ឃុំអូរម្រះ និងឃុំឬស្សីកណ្តាល)  ចំនួន ៥៣៣នាក់ ស្រី ២៩១នាក់

-ស្រុកថាឡាបរិវ៉ាត់ (០៤វគ្គ: ឃុំសំអាង ឃុំស្រែឬស្សី ឃុំអន្លង់ជ្រៃ និងឃុំថាឡាបរិវ៉ាត់) ចំនួន ៦២៩នាក់ ស្រី ៣៤១នាក់ ។

 


   

Official Telegram NCCT Cambodia