ថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Lynn Bell (The Australian Ambassador to Counter Modern Slaver) ប្រចាំព្រះរាជាណាចក្រកម្ពុជា
BY SOM SIVWINPublished on 05 Mar, 2025
ទីស្តីការក្រសួងមហាផ្ទៃ៖ ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១៤:៣០ នាទីរសៀល នៅសាលប្រជុំរតនគិរី ទីស្ដីការក្រសួងមហាផ្ទៃ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ ព្រមទាំងថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Lynn Bell (The Australian Ambassador to Counter Modern Slaver) ប្រចាំព្រះរាជាណាចក្រកម្ពុជា ។
ភាគីកម្ពុជា អមដំណើរដោយ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ ឯកឧត្តម ឧត្តមសេនីយ៍ឯក លី តុងហ៊ុយ អគ្គលេខាធិការរង គ.ជ.ប.ជ ឯកឧត្តម ឧត្តមសេនីយ៍ឯក យ៉ែម ច័ន្ទណារុំ អគ្គលេខាធិការរង គ.ជ.ប.ជ លោកជំទាវ ឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង គ.ជ.ប.ជ ឯកឧត្តម ឧត្តមសេនីយ៍ទោ តែ សុថារេត អគ្គលេខាធិការរង គ.ជ.ប.ជ និងក្រុមការងារ ។ ភាគីអូស្រ្តាលី អមដំណើរដោយ៖ លោកស្រី Bridget Collier (Deputy Ambassador), លោកស្រី Emma Cooper (Assistant Director), លោកស្រី Samantha Klitscher, (First Secretary-PMO) លោក Stuart Bryan (Second Secretary) លោកស្រី Nancy Dear (Senior Research Officer) ។
គណៈប្រតិទាំងពីរបានពិភាក្សា អំពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ភាគីកម្ពុជា ក៏បានធ្វើការចែករំលែកនូវបទពិសោធន៍មួយចំនួនពាក់ព័ន្ធការអនុវត្តរយៈពេលកន្លងមក ។ លោកជំទាវ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ បានធ្វើការបង្ហាញអំពីរចនាសម្ព័ន្ធ និងប្រតិបត្តិការរបស់សមត្ថកិច្ច និងអ្នកពាក់ព័ន្ធ ព្រមទាំងលទ្ធផលការងារមួយចំនួនរបស់ គណៈកម្មាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏ដូចជាការបង្រ្កាប បង្ការទប់ស្កាត់ ការផ្តន្ទាទោសលើជនល្មើស ការជួយជនរងគ្រោះ នៃអំពើជួញដូរមនុស្សនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាប់ព្រំដែន កិច្ចសហការជាមួយដៃគូជាតិ អន្តរជាតិ ។ លោកជំទាវ បានលើកឡើងបន្ថែមថា ថ្នាក់ដឹកនាំ នៃប្រទេសកម្ពុជា ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជា សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការបង្រ្កាបបទល្មើសជួញដូរមនុស្ស និងបានធ្វើការចុះបង្រ្កាបទីតាំងល្បែងអនឡាញ ការបង្ខាំងមនុស្សដោយខុសច្បាប់ជាបន្តបន្ទាប់ ៕