Published on 09 Aug, 2024
កិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តរបស់គណៈកម្មការចំពោះកិច្ចរាជរដ្ឋាភិបាល ស្ដីពីការត្រួតពិនិត្យ និងដោះស្រាយបញ្ហាចេញចូលរបស់ពលករខ្មែរតាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា-ថៃ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចដោះស្រាយបញ្ហាចេញចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា-ថៃ
ខេត្តបន្ទាយមានជ័យ៖ ថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ និងមន្ត្រីរបស់ អគ្គលេខាធិការដ្ឋានគជបជ រួមមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ ចាន់រ៉ា អគ្គលេខាធិការរង លោកជំទាវ ឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង លោក ឧត្តមសេនីយ៍ត្រី អ៊ិន មាន ប្រធានក្រុមជំនួយកិច្ចការ នៃក្រុមកាងារសហប្រតិបត្តិការជាតិ និងអន្តរជាតិ លោក ឧត្តមសេនីយ៍ត្រី មិន ប៊ុនរិទ្ធ អនុប្រធានក្រុម នៃក្រុមជំនួយកិច្ចការទេសន្តរប្រវេសន៍ លោកវរសេនីយ៍ទោ ចេក វណ្ណា នាយរងការិយាល័យ សរុបផែនការ និងលោកវរសេនីយ៍ត្រី ហុក ដារី នាយរងការិយាល័យ ផ្សព្វផ្សាយអប់រំ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តរបស់គណៈកម្មការចំពោះកិច្ចរាជរដ្ឋាភិបាល ស្ដីពីការត្រួតពិនិត្យ និងដោះស្រាយបញ្ហាចេញចូលរបស់ពលករខ្មែរតាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា-ថៃ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចដោះស្រាយបញ្ហាចេញចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា-ថៃ។ កិច្ចប្រជុំមានការអញ្ជើញចូលរួមដោយ អភិបាលនៃគណៈអភិលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មាន បន្ទាយមានជ័យ ឧត្តមានជ័យ និងខេត្តព្រះវិហារព្រមទាំងអង្គភាពពាក់នានាព័ន្ធសរុប ៦៨រូប ស្រី១រូប ។
ក្នុងកិច្ចប្រជុំនេះមានគោលបំណងដើម្បីជួយសម្រួលដល់ដំណើចេញចូលរបស់ពលករខ្មែរប្រកបដោយ សុវត្តិភាព ភាពស្របច្បាប់ ធានារក្សាបាននូវសន្តិសុខព្រំដែន ជំរុញការត្រួតពនិត្យតាមដាន និងក្រើនរំលឹក ការអនុវត្តគោលការណ៍វិធានការនានា ដែលបានដាក់ចេញដោយរដ្ឋាភិបាលនិងគណៈកម្មកាចំពោះកិច្ចដើម្បីលុបបំបាត់ភាពមិនប្រក្រតី បាតុភាពអសកម្មនានា និងបញ្ហាអសកម្មនានាទាក់ទង់និងដំណើចេញចូលរបស់ពលករខ្មែរ នៅតាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា និងត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចរបស់សមត្តកិច្ចនៅតាមបណ្ដោយច្រកទ្វារព្រំដែនអន្តជាតិ ច្រកទ្វារតំបន់ព្រំដែន និងជម្រុញដល់អាជ្ញាធរអនុវត្តតាមសេចក្ដីសម្រេចលេខ ៩៩ ស.ស.រ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ៕