Published on 27 Feb, 2024
លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ រួមនិងថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ ទាំងអស់ សូមថ្វាយនូវមហាព្រះរាជកុសល ថ្វាយសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ។ សម្ដេចជាអម្ចាស់ ស្ដេចយាងសោយព្រះទិវង្គត នៅវេលាម៉ោង៥ និង៤០នាទីល្ងាច ថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា ដោយព្រះជរាពាធ ៕