កិច្ចប្រជុំក្រុមការងារខមមីតថ្នាក់តំបន់ (RTF) និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ខមមីតលើកទី១៥ (SOM15) ក្រោមប្រធានបទ៖ វិធីសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

BY SOM SIVWIN

Published on 25 Nov, 2023

សណ្ឋាគារពូលូវ៉ៃ ៖ ថ្ងៃទី២៣-២៤ ខែវិឆ្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ឧត្ដមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ លោកឧត្តមសេនីយ៍ត្រី អ៉ិន មាន ប្រធានក្រុមជំនួយកិច្ចការសហប្រតិបត្តិការ ជាតិ អន្តរជាតិ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារខមមីតថ្នាក់តំបន់ (RTF) និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ខមមីតលើកទី១៥ (SOM15) ក្រោមប្រធានបទ៖ វិធីសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ អញ្ជើញមានវត្តមានចូលរួមបើកកិច្ចប្រជុំថ្ងៃទី១ ក្រោមអធិបតីភាព លោកជំទាវ កិត្តិបណ្ឌិត អឹុង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ និងថ្ងៃទី២ ក្រោមអធិបតីភាព លោកជំទាវ ឡុង សុផល្លី រដ្ឋលេខាធិការក្រសួងកិច្ចការនារី នៅសណ្ឋាគារពូលូវ៉ៃ រាជធានីភ្នំពេញ ។

កិច្ចប្រជុំ ធ្វើឡើងក្នុងគោលបំណង ផ្ដោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖ (១) ការពិភាក្សាលើការកែសម្រួល SPA-IV សម្រាប់រៀបចំកសាង SPA-V (២) ការពិភាក្សាពីបញ្ហាប្រឈម និងបទពិសោធន៍ល្អៗ ក្នុងការឆ្លុះបញ្ចាំងពីការអនុវត្ត SPA-IV និងបើកយុទ្ធសាស្ត្រសម្រាប់រៀបចំ SPA-V (3) និរន្តរភាពនៃខមមីត (៤) ពិភាក្សាពីវឌ្ឍនភាព និងការណែនាំពីការអនុវត្តសាកល្បងយន្ដការបញ្ជូនឆ្លងដែន (TRM) និង(៥) ការស្វែងរកដំណោះស្រាយចំពោះបទល្មើសជួញដូរមនុស្សប្រព្រឹត្តតាមរយៈប្រព័ន្ធបច្ចេកវិទ្យា។

 

សម្រាប់ថ្ងៃទី២នៃកិច្ចប្រជុំភាគីកម្ពុជាបានធ្វើការបូកសរុប និងបិទកិច្ចប្រជុំដោយធ្វើការសង្ខេបអំពីចំនុចទាំងឡាយដែលកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ខមមីតថ្នាក់តំបន់បានសម្រេច និងឯកភាព។ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមានក្រុមការងារខមមីតកម្ពុជា និងក្រុមការងារសហប្រតិបត្តិការអន្តរជាតិ គ.ជ.ប.ជ និងប្រទេសជាសមាជិកមហាអនុតំបន់មេគង្គទាំង៥ប្រទេស រួមមាន (កម្ពុជា, វៀតណាម, ឡាវ, ភូមា, ថៃឡង់ដ៍, ចិន) ៕


   

Official Telegram NCCT Cambodia