Published on 06 Jun, 2023
អគ្គលេខាធិការដ្ឋាន គជបជ ៖ ព្រឹកថ្ងៃអង្គារ ០៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ មានបើកនៅកិច្ចប្រជុំពិភាក្សា ស្តីពីការៀបចំកម្មវិធីផ្សព្វផ្សាយ របាយការណ៍នៃការវិភាគពីស្ថានផាពកេងប្រវ័ញ្ចលើកុមារនៅកម្ពុជា នាពេលខាងមុខនេះ ដែលមានកិច្ចសហការ រៀបចំ រវាងគ.ជ.ប.ជ និង អង្គការ terre des hommes នៅកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ។ អញ្ជើញមានវត្តមានចូលរួម ក្នុងកិច្ចប្រជុំពិភាក្សានេះ មានលោកជំទាវ ឧ.ឯក វេជ្ជ ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ ឯកឧត្តម លោក លោកស្រី ជាអគ្គលេខាធិការរង តំណាងពីអង្គការTerres des hommes និងអ្នកសម្របសម្រួលកម្មវិធី ប្រធានលេខាធិការដ្ឋាន ប្រធានក្រុមជំនួយកិច្ចការ អនុប្រធានក្រុម និងមន្រ្តីពាក់ព័ន្ធ របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ។
សិក្ខាសាលានេះធ្វើឡើង មានគោលបំណង ផ្សព្វផ្សាយលទ្ធផលនៃការសិក្សា ដើម្បីពិភាក្សាបីការរកឃើញ បញ្ហាប្រឈម និងឱកាសសម្រាប់ បង្កើនការពារ កុមារនៅក្នុងប្រទេសកម្ពុជា ។ សិក្ខាសាលានេះផងដែរ នឹងមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល អ្នកស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល(អន្តរជាតិ និងក្នុងស្រុក) ដែលធ្វើការលើវិស័យការពារ កុមារនៅកម្ពុជា ។