ព្រឹត្តិការណ៍សំខាន់ៗ

ទិវាជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «បច្ចេក...

ការប្រារព្ធមិទ្ទិញអបអរសាទរនេះ មានគោលបំណង ផ្សព្វផ្សាយការយល់ដឹង និងបង្ហាញនូវការប្តេជ្ញាចិត្តរបស់រាជរ...

គណៈប្រតិភូនៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកម្ពុជា គ.ជ.ប.ជ នឹ...

អង្គការសហប្រជាជាតិ (អ.ស.ប) បានរៀបចំកិច្ចប្រជុំ First International Review Forum on GCM នៅនៅទីក្រុងញ...

ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិ...

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែងតែបានរៀបចំកម្មវិធីបូកសរុប និងផ្សព្វផ្សាយលទ្ធផលក...

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានបើកពិធីផ្សព្វផ្សាយរ...

រាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចក្រឡាហោម ស ខេ...

សិក្ខាសាលាសម្របសម្រួលថ្នាក់តំបន់ ស្តីពីការធ្វើចំណាកស្រុកដោយសុវត្ថិភាពរបស់ប្រទេ...

ព្រឹកថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤-០៥ ខែកុម្ភ: ឆ្នាំ២០២០ គណៈក...

សិក្ខាសាលា "ពិនិត្យ និងសម្រេច លើសេចក្តីព្រៀងចុងក្រោយ ផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០២៤-២០២៨) ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស"

សិក្ខាសាលានេះធ្វើឡើងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី៥ ដល់ទី ៧ ខែមីនា ឆ្នាំ២០២៤ ដោយសមាសភាពចូលរួមត្រូវបានបែងចែកជាក្រុម ទៅតាមយុទ្ឌសាស្ត្រទាំង៤ រួមមាន៖ •បង្ការទប់ស្កាត់ •អនុវត្តច្បាប់ •ការពារជនរងគ្រោះ •ច្បាប់ និងគោលនយោបាយ
06-Mar-2024

វគ្គបណ្តុះបណ្តាល ស្តីពីបែបបទនិងនីតិវិធី នៃការកំណត់អត្តសញ្ញាណ ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប ខេត្តបន្ទាយមានជ័យ

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងរយៈពេល០២ថ្ងៃ គិតចាប់ពីថ្ងៃទី២៦ ដល់២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងបង្កើនសមត្ថភាពដល់មន្ត្រីជួរមុខដែលពាក់ព័ន្ធ សម្រាប់ការផ្សព្វផ្សាយបន្ត ក៏ដូចជាអនុវត្តការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការផ្តល់សេវាជូនដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ឱកាន់តែមានប្រសិទ្ធភាពខ្ពស់
28-Feb-2024

សារលិខិតចូលរួមរំលែកមរណៈទុក្ខ សម្តេចព្រះមហាសង្ឃរាជាធិបតី ទេពវង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា

អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) សូមចូលរួមរំលែកមរណៈទុក្ខដ៏សែនក្រៀមក្រំបំផុត ចំពោះការយាងចូលទិវង្គតរបស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧:៤០នាទី ក្នុងព្រះជន្មាយុ ៩៣ ព្រះវស្សា ដោយព្រះជរាពាធ
27-Feb-2024

វគ្គបណ្តុះបណ្តាលស្តីពី បែបបទនិងនីតិវិធី នៃការកំណត់អត្តសញ្ញាណ ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប ខេត្តពោធិសាត់

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងរយៈពេល០៣ថ្ងៃ គិតចាប់ពីថ្ងៃទី ២០ ដល់ ២២ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្នុងគោលបំណង បង្កើនសមត្ថភាពដល់មន្ត្រីជួរមុខដែលពាក់ព័ន្ធ សម្រាប់ការផ្សព្វផ្សាយបន្ត ក៏ដូចជាអនុវត្តការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការផ្តល់សេវាជូនដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ឱកាន់តែមានប្រសិទ្ធភាពខ្ពស់។ វគ្គបណ្តុះបណ្តាលនេះក៏ទទួលបានការឧបត្ថម្ភគាំទ្រដោយ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ ហៅកាត់ថា IOM
22-Feb-2024

កិច្ចប្រជុំគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃខេត្តជាប់ព្រំដែនថៃ ស្តីពី «ការគ្រប់គ្រងលំហូរពលករទេសន្តប្រវេសន៍ ឆ្លងកាត់ព្រំដែន» ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤

កិច្ចប្រជុំពិភាក្សាថ្ងៃនេះក្នុងគោលបំណង រួមគ្នារិះរកឲ្យឃើញនូវគន្លឹះដោះស្រាយ ដើម្បីទប់ស្កាត់ជាមុននូវបញ្ហាប្រឈមនឹងការអូសទាញពលករឲ្យទៅធ្វើការងារក្នុងប្រទេសថៃដោយខុសច្បាប់ ដែលជារលកថ្មីនៃអំពើជួញដូរមនុស្ស
15-Feb-2024

អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានរៀបចំសិក្ខាសាលា ស្តីពីការបង្កើតផែនការយុទ្ធសាស្ត្រជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រយៈពេល៥ឆ្នាំ (២០២៤-២០២៨)

សិក្ខាសាលានេះ ធ្វើឡើងដើម្បីប្រមូលផ្តុំគំនិតផ្តួចផ្តើមគន្លឹះដែលឆ្លើយតបទៅនឹងបញ្ហាដែលពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស សម្រាប់ចងក្រងជាក្របខ័ណ្ឌយុទ្ធសាស្រ្តរួម គោលដៅ គោលបំណងលទ្ធផលរំពឹងទុក សូចនាករគន្លឹះ ដោយផ្អែកលើការប៉ាន់ប្រមាណស្ថានភាពប្រែប្រួលនៃបទល្មើស សភាពការណ៍ប្រែប្រួលនៃសេដ្ឋកិច្ច ទំនោរសង្គម និងសន្តិសុខពិភពលោក ដែលប៉ះពាល់ដល់សន្តិសុខមនុស្ស
07-Feb-2024

វគ្គបណ្តុះបណ្តាល ស្តីពី បែបបទនិងនីតិវិធី នៃការកំណត់អត្តសញ្ញាណ ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងរយៈពេល០៣ថ្ងៃ គិតចាប់ពីថ្ងៃទី ២២ ដល់ ២៤ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ត មណ្ឌលគីរី ក្នុងគោលបំណង បង្កើនសមត្ថភាពដល់មន្ត្រីជួរមុខដែលពាក់ព័ន្ធ សម្រាប់ការផ្សព្វផ្សាយបន្ត ក៏ដូចជាអនុវត្តការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការផ្តល់សេវាជូនដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ឱកាន់តែមានប្រសិទ្ធភាពខ្ពស់។ វគ្គបណ្តុះបណ្តាលនេះក៏ទទួលបានការឧបត្ថម្ភគាំទ្រដោយ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ ហៅកាត់ថា IOM
26-Jan-2024

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដឹកនាំដោយ ឯកឧត្តម Joseph Scheuer ប្រធានក្រុមអង្គការសហប្រជាជាតិប្រចាំកម្ពុជា

កិច្ចពិភាក្សានេះបានផ្តោតជាសំខាន់ លើ ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រ ពីអង្គការ សហប្រជាជាតិ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដោយថ្មីៗនេះ ក៏ទើបតែបានចុះហត្ថលេខាលើអនុស្សរណៈ ដែលស្តីពីការគាំទ្រដល់ដំណើរការអភិវឌ្ឍន៍ជាតិកម្ពុជា រយៈពេលប្រាំឆ្នាំផងដែរ
16-Jan-2024

កិច្ចប្រជុំពង្រឹងរបៀបរបបការងារ មន្រ្តីនគរបាលជាតិ របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ធ្វើបច្ចុប្បន្នភាពមន្រ្តី ស្ថានភាពរបៀបរបបកិច្ចការរដ្ឋបាល តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធ និងលទ្ធផលសម្រេចបាន បញ្ហាប្រឈម និងទិសដៅបន្តតាម អន្តរក្រសួងស្ថាប័ន និងអង្គភាព ការិយាល័យនីមួយៗ ផងដែរ
16-Jan-2024

គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្ស ខេត្តកោះកុង បានរៀបចំប្រារព្ធទិវាជាតិ ប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ខួបលើកទី១៧ ឆ្នាំ២០២៣ ក្រោមប្រធានបទ «បច្ចេកវិទ្យាជាមធ្យោបាយ ដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស»

គោលបំណងនៃការប្រារព្ធពិធីនេះ គឺដើម្បីផ្សព្វផ្សាយការយល់ដឹង ឲ្យកាន់តែទូលំទូលាយអំពីកិច្ចខិតខំ ប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ បង្កើតឡើងដោយជនល្មើស ដែលមានកលល្បិចពិសពុលយ៉ាងសម្បូរបែបប្រកបដោយគ្រោះថ្នាក់ និងធ្វើឲ្យមនុស្ស ជាច្រើនធ្លាក់ចូល ក្នុងអន្ទាក់នៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ច យ៉ាងសាហាវឃោរឃៅ
21-Dec-2023

សិក្ខាសាលាកម្រិតបច្ចេកទេស(បន្ត) ស្តីពី យន្តការបញ្ជូនបន្តថ្នាក់ជាតិ សម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស រយៈពេលពីថ្ងៃគឺថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខាល័យអង្គរ ខេត្តសៀមរាប

គោលបំណងនៃសិក្ខាសាលានេះគឺ ដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើសេចក្តីព្រាង យន្តការបញ្ជូនបន្តថ្នាក់ជាតិ សម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ឈានទៅដល់ការអនុម័ត ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផល នៃកិច្ចសហប្រតិបត្តិការរបស់អ្នកមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងគ្រប់វិស័យ ធានាបាននូវឧត្តមប្រយោជន៍របស់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស
19-Dec-2023

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត នៅខេត្តបន្ទាយមានជ័យ

មជ្ឈមណ្ឌលនេះ ត្រូវបានកាសងឡើងក្រោមជំនួយឥតសំណង ពីព្រះរាជាណាចក្រថៃសម្រាប់ជួយដល់ ជនរងគ្រោះដោយអំពើ ជួញដូរមនុស្ស ដែលបានសាងសង់អស់ទឹកប្រាក់សរុប ២ ១៩៩ ៩២០ដុល្លារអាមេរិក លើផ្ទៃដីទំហំសរុប ៩ ៧៦៨ ម៉ែត្រការ៉េ មានទីតាំងនៅភូមិ ប្រជាធម្មខាងកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
18-Dec-2023


   

Official Telegram NCCT Cambodia