ព្រឹត្តិការណ៍សំខាន់ៗ

ទិវាជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «បច្ចេក...

ការប្រារព្ធមិទ្ទិញអបអរសាទរនេះ មានគោលបំណង ផ្សព្វផ្សាយការយល់ដឹង និងបង្ហាញនូវការប្តេជ្ញាចិត្តរបស់រាជរ...

គណៈប្រតិភូនៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកម្ពុជា គ.ជ.ប.ជ នឹ...

អង្គការសហប្រជាជាតិ (អ.ស.ប) បានរៀបចំកិច្ចប្រជុំ First International Review Forum on GCM នៅនៅទីក្រុងញ...

ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិ...

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែងតែបានរៀបចំកម្មវិធីបូកសរុប និងផ្សព្វផ្សាយលទ្ធផលក...

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានបើកពិធីផ្សព្វផ្សាយរ...

រាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចក្រឡាហោម ស ខេ...

សិក្ខាសាលាសម្របសម្រួលថ្នាក់តំបន់ ស្តីពីការធ្វើចំណាកស្រុកដោយសុវត្ថិភាពរបស់ប្រទេ...

ព្រឹកថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤-០៥ ខែកុម្ភ: ឆ្នាំ២០២០ គណៈក...

សិក្ខាសាលាកម្រិតបច្ចេកទេស(បន្ត) ស្តីពី យន្តការបញ្ជូនបន្តថ្នាក់ជាតិ សម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស រយៈពេលពីថ្ងៃគឺថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខាល័យអង្គរ ខេត្តសៀមរាប

គោលបំណងនៃសិក្ខាសាលានេះគឺ ដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើសេចក្តីព្រាង យន្តការបញ្ជូនបន្តថ្នាក់ជាតិ សម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ឈានទៅដល់ការអនុម័ត ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផល នៃកិច្ចសហប្រតិបត្តិការរបស់អ្នកមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងគ្រប់វិស័យ ធានាបាននូវឧត្តមប្រយោជន៍របស់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស
19-Dec-2023

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត នៅខេត្តបន្ទាយមានជ័យ

មជ្ឈមណ្ឌលនេះ ត្រូវបានកាសងឡើងក្រោមជំនួយឥតសំណង ពីព្រះរាជាណាចក្រថៃសម្រាប់ជួយដល់ ជនរងគ្រោះដោយអំពើ ជួញដូរមនុស្ស ដែលបានសាងសង់អស់ទឹកប្រាក់សរុប ២ ១៩៩ ៩២០ដុល្លារអាមេរិក លើផ្ទៃដីទំហំសរុប ៩ ៧៦៨ ម៉ែត្រការ៉េ មានទីតាំងនៅភូមិ ប្រជាធម្មខាងកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
18-Dec-2023

គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្ស ខេត្តសៀមរាបបានរៀបចំប្រារព្ធទិវាជាតិ ប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ខួបលើកទី១៧ ឆ្នាំ២០២៣ នៅខេត្តសៀមរាប ក្រោមប្រធានបទ «បច្ចេកវិទ្យាជាមធ្យោបាយ ដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស»

គោលបំណងនៃការប្រារព្ធពិធីនេះ គឺដើម្បីផ្សព្វផ្សាយការយល់ដឹង ឲ្យកាន់តែទូលំទូលាយអំពីកិច្ចខិតខំ ប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់
19-Dec-2023

កិច្ចប្រជុំពិនិត្យ និងឆ្លងរបាយការណ៍១០ខែ ឆ្នាំ២០២៣ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៤ និងឆ្លុះបញ្ចាំង ផែនការណ៍ យុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០១៩-២០២៣) ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញ ដូរមនុស្ស របស់ គ.ជ.ប.ជ

គោលបំណង នៃកិច្ចប្រជុំគឺដើម្បីជជែកពិភាក្សាកម្រិតបច្ចេកទេស លើរបាយការណ៍រយៈពេល១០ខែ នៃការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សអំពើធ្វើ អាជីវកម្មផ្លូវភេទ និងអំពើកេង ប្រវ័ញ្ចផ្សេងៗ ដែលកើតមាននៅក្នុងមូលដ្ឋាននៃរាជធានី-ខេត្ត
15-Dec-2023

សេចក្តីប្រកាសព័ត៌មាន ស្តីពីការរៀបចំ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស» នៅកម្ពុជា នឹងត្រូវបានប្រារព្ធធ្វើឡើង នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍជាតិ មិនមែនដើម្បីជួញដូរមនុស្ស»

នេះគឺជាយុទ្ធនាការដ៏ធំប្រចាំឆ្នាំមួយ របស់គណៈកម្មាធិការជាតិ ដែលមានគោលបំណងផ្សព្វផ្សាយការយល់ដឹង និងបង្ហាញនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដល់សាធារណជន ជាតិ និងអន្តរជាតិ
11-Dec-2023

កិច្ចប្រជុំកម្មវិធីសុវត្ថិភាព និងយុត្តិធម៌ ស្ដីពីការសម្រេចសិទ្ធិ និងឱកាសរបស់ពលករទេសន្តរប្រវេសន៍ជាស្រ្តី នៅក្នុងតំបន់អាស៊ាន ២០២៨-២០២៣

កិច្ចប្រជុំ បានលើកឡើងពីចំនុចសំខាន់ៗ ដោយបានបញ្ចូលលើបញ្ហាយកចិត្តទុកដាក់ ចំពោះរយៈពេលបន្តកិច្ចសន្យា ដែលត្រូវដាក់បញ្ចូលជា គោលការណ៍ ដោយពលករត្រូវត្រឡប់មកប្រទេសកំណើត ជាមុនសិន មុនបន្តកិច្ចសន្យាជាថ្មី ដើម្បីទុកឱកាសឱ្យត្រឡប់ទៅរកគ្រួសារ ជាពិសេសចំពោះស្រ្តីដែលទុកកូនចោលនៅផ្ទះ
01-Dec-2023

សិក្ខាសាលាពិគ្រោះយោបល់ស្តីពី យន្តការណ៍បញ្ជូនបន្តថ្នាក់ជាតិ សម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស

សិក្ខាសាលាពិគ្រោះយោបល់ស្តីពី យន្តការណ៍បញ្ជូនបន្តថ្នាក់ជាតិ សម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្សនេះ ដោយមានវត្តមានចូលរួមពីតំណាង ក្រសួងស្ថាប័ន និងអង្គការដៃគូ ពាក់ព័ន្ធ សរុបចំនួន ៥៤រូប (ស្រី ២១រូប) ក្រោមការឧបត្ថម្ភគាំទ្រពី អង្គការ IOM
30-Nov-2023

សិក្ខាសាលាស្តីពី តួនាទី នៃវិស័យវប្បធម៌ ក្នុងការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ដែលរៀបចំឡើងដោយក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង បញ្ជ្រាបការយល់ដឹងពីការបង្ការ ទប់ស្កាត់ អំពើជួញដូរមនុស្ស និងបង្កើតស្នាដៃថ្មីៗ លើផ្នែកសិល្បៈ ដើម្បីជួយផ្សព្វផ្សាយ ក្នុងការលុបបំបាត់ការជួញដូរមនុស្សគ្រប់រូបភាព រួមចំណែកក្នុងការចូលរួមរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គម
30-Nov-2023

កិច្ចប្រជុំក្រុមការងារខមមីតថ្នាក់តំបន់ (RTF) និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ខមមីតលើកទី១៥ (SOM15) ក្រោមប្រធានបទ៖ វិធីសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណង ផ្ដោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖ (១) ការពិភាក្សាលើការកែសម្រួល SPA-IV សម្រាប់រៀបចំកសាង SPA-V (២) ការពិភាក្សាពីបញ្ហាប្រឈម និងបទពិសោធន៍ល្អៗ ក្នុងការឆ្លុះបញ្ចាំងពីការអនុវត្ត SPA-IV និងបើកយុទ្ធសាស្ត្រសម្រាប់រៀបចំ SPA-V (3) និរន្តរភាពនៃខមមីត (៤)
25-Nov-2023

សន្និសីទថ្នាក់តំបន់ស្ដីពី អំពើពុករលួយពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងអំពើរត់ពន្ធជនទេសន្តរប្រវេសន៍ ដែលបានប្រព្រឹត្តទៅចំនួន២ថ្ងៃ នាទីក្រុងបាងកក ប្រទេសថៃ

គោលបំណងនៃសន្និសីទនេះ ដើម្បីចែករំលែកបទពិសោធន៍ ការអនុវត្តល្អៗ ស្វែងរកដំណោះស្រាយនានាពីភាគីពាក់ព័ន្ធ រួមមានសកម្មភាពរបស់រាជរដ្ឋាភិបាល វិស័យឯកជន និងអង្គការសង្គមស៊ីវិល ដើម្បីទទួលបានចំណេះដឹងថ្មីៗ ក្នុងសន្និសីទថ្នាក់តំបន់
23-Nov-2023

ពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ "គម្រោងគាំទ្រ និងការពារជនរួចផុតជីវិតដោយអំពេីជួញដូរមនុស្ស រួមទាំងការបោកបញ្ឆោតតាមប្រព័ន្ធអនឡាញនៅកម្ពុជា "

គោលបំណងនៃពិធីនេះគឺដេីម្បីប្រកាសផ្សព្វផ្សាយអំពីគម្រោងសកម្មភាព ឆ្នាំ២០២៤-២០២៨ របស់អង្គការការីតាសកម្ពុជា ដែលពាក់ព័ន្ធនឹងការគាំទ្រ និងការពារជនដែលរួចផុតពីភាពរងគ្រោះដោយអំពេីជួញដូរមនុស្សនៅកម្ពុជា
23-Nov-2023

កម្មវិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី ទេសន្តរប្រវេសន៍ ធុរកិច្ច និងសិទ្ធិមនុស្សនៅអាស៊ី លើកកម្ពស់ទំនួលខុសត្រូវសាជីវកម្ម និងសិទ្ធិពលករទេសន្តរប្រវេស ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល

សិក្ខាសាលាមានគោលបំណង៖ ដើម្បីបង្ហាញគោលគំនិតនៃគម្រោងទេសន្តរប្រវេសន៍ ធុរកិច្ច និងសិទ្ធិមនុស្សនៅអាស៊ី៖ លើកកម្ពស់ទំនួលខុសត្រូវសាជីវកម្ម និងសិទ្ធិពលករទេសន្តរប្រវេសក៍ ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល (MBHR)។ ពិគ្រោះយោបល់ក្នុងចំណោមភាគីពាក់ព័ន្ធ ដោយផ្តោតជាសំខាន់លើយុទ្ធសាស្ត្រ នៃការអនុវត្តគម្រោង MBHR ផែនការសកម្មភាព និងធ្វើផែនទី និងយុទ្ធសាស្ត្រទំនាក់ទំនងដៃគូការងារ
23-Nov-2023


   

Official Telegram NCCT Cambodia