Published on 18 Nov, 2023
ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ឯកអគ្គរដ្ឋទូតជាន់ខ្ពស់នៃសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការប្រឆាំងការជួញដូរមនុស្ស ដើម្បីសិក្សាបន្ថែមអំពីបទពិសោធការងាររបស់ គ.ជ.ប.ជ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃសុក្រ ៥កើត ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) បានទទួលបដិសណ្ឋារកិច្ច លោកជំទាវ Cyndy Dyer ឯកអគ្គរដ្ឋទូតជាន់ខ្ពស់នៃសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការប្រឆាំងការជួញដូរមនុស្ស ដើម្បីសិក្សាបន្ថែមអំពីបទពិសោធការងាររបស់ គ.ជ.ប.ជ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ សមាសភាពចូលរួមក្នុងកិច្ចប្រជុំរួមមានដូចខាងក្រោម៖ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់អគ្គលេខា ធិការ គ.ជ.ប.ជ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ ចាន់រ៉ា អគ្គលេខាធិការរង គ.ជ.ប.ជ ទទួលបន្ទុកកិច្ចការទេសសន្តរប្រវេសន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក យ៉ែម ច័ន្ទណារុំ អគ្គលេខាធិការរង គ.ជ.ប.ជ ទទួលបន្ទុក លេខាធិការដ្ឋាន លោកជំទាវ ឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង គ.ជ.ប.ជ ទទួលបន្ទុកកិច្ចការសហប្រតិបត្តិការជាតិ និងអន្តរជាតិ ឯកឧត្តម ឧត្តមសេនីយ៍ទោ កែវ សុវណ្ណារ៉ា អគ្គលេខាធិការរង គ.ជ.ប.ជ ទទួលបន្ទុកកិច្ចការបង្ការទប់ស្កាត់ លោកឧត្តមសេនីយ៍ទោ សេក ស៊ីវ៉េត ប្រធាននាយកដ្ឋានកិច្ចការពារជនរងគ្រោះ លោកឧត្តមសេនីយ៍ទោ រ៉ន សុភ័ក្ត្រវឌ្ឍនា ប្រធាននាយកដ្ឋានកិច្ចការបង្ការទប់ស្កាត់ លោកឧត្តមសេនីយ៍ទោ ប៉ុណ្ណ ចន្ថា ប្រធាននាយកដ្ឋានកិច្ចការយុត្តិធម៌ លោក អៀង ប៊ុនថន ទីប្រឹក្សាបច្ចេកទេស (អ្នកបកប្រែ)។ ប្រតិភូអញ្ជើញមកពីស្ថានទូតសហរដ្ឋអាមេរិក៖ លោកស្រី Jamie Sutter, International Program Officer, លោកស្រី Veronika Sutter, Staff Assistant, លោក John Milicevich, U.S Embassy, លោក អ៊ុំ ច័ន្ទបញ្ញារ៉ា, U.S Embassy (អ្នកបកប្រែ) ។
គួរជម្រាបជូនផងដែរថា គោលបំណងសំខាន់នៃជំនួបគឺដើម្បីធ្វើការបញ្ជាក់អំពីស្ថានភាពនៃអំពើជួញដូរមនុស្សនៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបទៅនឹងបញ្ហានេះ។ នៅក្នុងជំនួបនេះផងដែរ លោកជំទាវ ជូ ប៊ុនអេង បានធ្វើសេចក្តីរាយការណ៍ អំពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ជាសេនាធិការ និងជាយន្តការអន្តរក្រសួង ស្ថាប័ន និងបើកទូលាយ ក្នុងកិច្ចសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន និងបានទទួលលទ្ធផលគួរឱ្យកត់សម្គាល់។ លោកស្រី ស៊ិនឌី ដាយ័រ បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ឱកាសឱ្យលោកស្រីបានមកជួបពិភាក្សាដោយផ្ទាល់ ជាមួយក្រសួង ស្ថាប័នជំនាញសំខាន់ៗ និងអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ដែលធ្វើឱ្យលោកស្រីយល់កាន់តែច្បាស់អំពីស្ថានភាពពិតនៅកម្ពុជា។ មុននឹងមកដល់កម្ពុជា លោកស្រីបានជួបពិភាក្សា និងសិក្សាស្វែងយល់ពីប្រទេសមួយចំនួន ដែលលោកស្រីកត់សម្គាល់ឃើញថា ភាពប្រឈមនឹងបទល្មើសជួញដូរមនុស្សតាមប្រព័ន្ធអនឡាញនេះ មានភាពស្មុគ្រស្មាញ ប្រហាក់ប្រហែលគ្នា គណៈប្រតិភូសហរដ្ឋអាមេរិក ដឹកនាំដោយលោកស្រី ស៊ិនឌី ដាយ័រ (Ms. Cindy Dyer, Ambassador at Large) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំការិយាល័យត្រួតពិនិត្យ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅក្រសួងការបរទេសសហរដ្ឋអាមេរិក និងជាអ្នកទទួលបន្ទុកសរសេររបាយការណ៍វាយតម្លៃប្រចាំឆ្នាំ និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលដឹកនាំដោយ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប. គឺជាជំហាននៃការរីកចម្រើនក្នុងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជាក្នុងបរិបទការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ៕