សិក្ខាសាលាកម្រិតបច្ចេកទេស(បន្ត) ស្តីពី យន្តការបញ្ជូនបន្តថ្នាក់ជាតិ សម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស រយៈពេលពីថ្ងៃគឺថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខាល័យអង្គរ ខេត្តសៀមរាប

BY SOM SIVWIN

Published on 19 Dec, 2023

អគ្គលេខាធិការដ្ឋាន គជបជ បានសហការជាមួយអង្គការ យន្តការបញ្ជូនបន្តថ្នាក់ជាតិ សម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស រយៈពេលពីថ្ងៃគឺថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខាល័យអង្គរ ខេត្តសៀមរាប

សៀមរាប៖ នៅព្រឹកថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានរៀបចំសិក្ខាសាលាកម្រិតបច្ចេកទេស(បន្ត) ស្តីពី យន្តការបញ្ជូនបន្តថ្នាក់ជាតិ សម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស រយៈពេលពីថ្ងៃគឺថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខាល័យអង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ អមគណៈអធិបតីដោយ ឯកឧត្តម ហូ វិឌ្ឍី រដ្ឋលេខាធិការក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកជំទាវ លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ ព្រំ សុខន អនុរដ្ឋលេខាធិការក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ឯកឧត្ដម ពេជ្រ បួងឃាង អនុរដ្ឋលេខាធិការក្រសួង ផែនការ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ឯឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ លោកជំទាវ យូ សុភា អភិបាលរងខេត្ត សៀមរាប និងលោក សំ ឬទ្ធីវាសនា ព្រះរាជអាជ្ញារង។ សមាសភាពដែលចូលរួមក្នុងសិក្ខាសាលានេះផងដែររួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាង ក្រសួងកិច្ចការនារី ក្រសួងយុត្តិធម៌ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអង្គការសង្គមស៊ីវិលជាដៃគូ សរុបចំនួន ៦០រូប (ស្រី ២០រូប) ។

គោលបំណងនៃសិក្ខាសាលានេះគឺ ដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើសេចក្តីព្រាង យន្តការបញ្ជូនបន្តថ្នាក់ជាតិ សម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ឈានទៅដល់ការអនុម័ត ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផល នៃកិច្ចសហប្រតិបត្តិការរបស់អ្នកមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងគ្រប់វិស័យ ធានាបាននូវឧត្តមប្រយោជន៍របស់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស។ សិក្ខាសាលានេះអាចដំណើរការបានដោយរលូនគឺដោយសារមានការសហការគាំទ្រពីអង្គការ ទេសន្តរប្រវេសន៍អន្តរជាតិ (IOM) និងអង្គការការីតាស់ស្វីស (គម្រោង SaMiCa) ៕

អត្ថបទ& រូបភាព៖ លោកវរសេនីយ៍ទោ រ៉ន សុភ័ក្ត្របញ្ញា


   

Official Telegram NCCT Cambodia