កិច្ចប្រជុំពិនិត្យ និងឆ្លងរបាយការណ៍១០ខែ ឆ្នាំ២០២៣ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៤ និងឆ្លុះបញ្ចាំង ផែនការណ៍ យុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០១៩-២០២៣) ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញ ដូរមនុស្ស របស់ គ.ជ.ប.ជ

BY SOM SIVWIN

Published on 15 Dec, 2023

កិច្ចប្រជុំ​ពិនិត្យ និងឆ្លងរបាយការណ៍១០ខែ ឆ្នាំ២០២៣ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៤ និងឆ្លុះបញ្ចាំង ផែនការណ៍ យុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០១៩-២០២៣) ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញ ដូរមនុស្ស

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានរៀបចំ​កិច្ចប្រជុំ​ ពិនិត្យ និងឆ្លងរបាយការណ៍ ១០ខែ ឆ្នាំ២០២៣ ស្តីពី ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៤ និងឆ្លុះបញ្ចាំងផែនការណ៍ យុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០១៩-២០២៣) ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាន អចិន្ត្រៃយ៍ គ.ជ.ប.ជ និងមានវត្តមានឯកឧត្តម លោកជំទាវ អគ្គលេខាធិការរងគ.ជ.ប.ជ លោកប្រធាន​ក្រុមជំនួយកិច្ចការទាំង៦ លោក លោកស្រី ក្រុមការងារលេខាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ព្រមទាំង​ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ស្នងការរងនគរបាលខេត្ត និងសហការរី នៃលេខាធិការដ្ឋាន គ.រ.ប.ជ/ គ.ខ.ប.ជ របស់រាជធានី-ខេត្ត ទាំង២៥ សរុបចំនួន ៩៧រូប (ស្រី៥៧រូប) ។.

បើតាមប្រសាសន៍បើកជូនអង្គប្រជុំ របស់លោកជំទាវ អនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ  កិច្ចប្រជុំឆ្លងរបាយការណ៍នេះ ធ្វើឡើងក្នុងគោលបំណង គឺដើម្បីជជែកពិភាក្សា​កម្រិតបច្ចេកទេស លើរបាយការណ៍​រយៈពេល១០ខែ នៃការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សអំពើធ្វើ អាជីវកម្មផ្លូវភេទ និងអំពើកេង ប្រវ័ញ្ចផ្សេងៗ ដែលកើតមាននៅក្នុងមូលដ្ឋាននៃរាជធានី-ខេត្ត ចែករំលែកនូវបទ ពិសោធន៍ការងារ​ជោគជ័យ លើកឡើងនូវបញ្ហាប្រឈមដើម្បីស្វែងរក ដំណោះស្រាយ លើកទិសដៅការងារ សម្រាប់ឆ្នាំ ២០២៤ ព្រមទាំងឆ្លុះបញ្ចាំង ផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០១៩-២០២៣) កន្លងមក​ ដើម្បីដាក់បញ្ចូលជាធាតុ ចូលសម្រាប់​ផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ បន្ទាប់ ២០២៤-២០២៨ ៕ 

អត្ថបទ&រូបភាព៖ លោកវរសេនីយ៍ទោ រ៉ន សុភ័ក្ត្របញ្ញា 

 

 


   

Official Telegram NCCT Cambodia