សិក្ខាសាលាពិគ្រោះយោបល់ស្តីពី យន្តការណ៍បញ្ជូនបន្តថ្នាក់ជាតិ សម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស

BY SOM SIVWIN

Published on 30 Nov, 2023

សិក្ខាសាលាពិគ្រោះយោបល់ស្តីពី យន្តការណ៍បញ្ជូនបន្តថ្នាក់ជាតិ សម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី យន្តការណ៍បញ្ជូនបន្តថ្នាក់ជាតិ សម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្សនៅសណ្ឋាគារ កាំបូឌីយ៉ាណា ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ និងមានវត្តមាន ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកជំទាវ លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម ពេជ្រ បួងឃាង អនុរដ្ឋលេខាធិការក្រសួងផែនការ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ លោក ឯក សំអុល តំណាងអង្គការ IOM ដែលជាប្រតិភូអមគណៈអធិបតី។

សិក្ខាសាលាពិគ្រោះយោបល់ស្តីពី យន្តការណ៍បញ្ជូនបន្តថ្នាក់ជាតិ សម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្សនេះ រៀបចំឡើងបានដោយរលូន ដោយមានវត្តមានចូលរួមពីតំណាង ក្រសួងស្ថាប័ន និងអង្គការដៃគូ ពាក់ព័ន្ធ សរុបចំនួន ៥៤រូប (ស្រី ២១រូប) ក្រោមការឧបត្ថម្ភគាំទ្រពី អង្គការ IOM ៕

 


   

Official Telegram NCCT Cambodia