កម្មវិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី ទេសន្តរប្រវេសន៍ ធុរកិច្ច និងសិទ្ធិមនុស្សនៅអាស៊ី លើកកម្ពស់ទំនួលខុសត្រូវសាជីវកម្ម និងសិទ្ធិពលករទេសន្តរប្រវេស ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល

BY SOM SIVWIN

Published on 23 Nov, 2023

កម្មវិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីទេសន្តរប្រវេសន៍ ធុរកិច្ច និងសិទ្ធិមនុស្សនៅអាស៊ី៖ លើកកម្ពស់ទំនួលខុសត្រូវសាជីវកម្ម និងសិទ្ធិពលករទេសន្តរប្រវេស ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល

សៀមរាប៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារ សោមាទេវី អង្គរ រីសត និងស្ប៉ា ខេត្តសៀមរាប ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ ចាន់រ៉ា អគ្គលេខាធិការរង គ.ជ.ប.ជ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវឧត្តមសេនីយ៍ឯក អគ្គលេខាធិការគ.ជ.ប.ជ បានអញ្ជើញចូលរួមជាគណអធិបតី ក្នុងកម្មវិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីទេសន្តរប្រវេសន៍ ធុរកិច្ច និងសិទ្ធិមនុស្សនៅអាស៊ី៖ លើកកម្ពស់ទំនួលខុសត្រូវសាជីវកម្ម និងសិទ្ធិពលករទេសន្តរប្រវេសក៍ ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ និងមានការចូលរួមក្នុងកម្មវិធីផងដែរ ពីអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ដោយ  លោកឧត្តមសេនីយ៍ទោ សេក ស៊ីវ៉េត ប្រធានក្រុមជំនួយកិច្ចការការពារជនរងគ្រោះ និងលោកស្រីវរសេនីយ៍ឯក ថោង សុវត្តី  អនុប្រធានក្រុមជំនួយកិច្ចការសហប្រតិបត្តិការអន្តរជាតិ ។សិក្ខាសាលាមានគោលបំណង ដើម្បីបង្ហាញគោលគំនិតនៃគម្រោងទេសន្តរប្រវេសន៍ ធុរកិច្ច និងសិទ្ធិមនុស្សនៅអាស៊ី៖ លើកកម្ពស់ទំនួលខុសត្រូវសាជីវកម្ម និងសិទ្ធិពលករទេសន្តរប្រវេសក៍ ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល (MBHR) ។ ពិគ្រោះយោបល់ក្នុងចំណោមភាគីពាក់ព័ន្ធ ដោយផ្តោតជាសំខាន់​លើយុទ្ធសាស្ត្រ នៃការអនុវត្តគម្រោង MBHR ផែនការសកម្មភាព និងធ្វើផែនទី និងយុទ្ធសាស្ត្រទំនាក់ទំនងដៃគូការងារ ។

ភាគីពាក់ព័ន្ធ ដែលអញ្ជើញចូលរួម ក្នុងសិក្ខាសាលាពិគ្រោះយោបល់ រួមមានតំណាងពី៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ភ្នាក់ងារមុខរបរជាតិ, អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ, ក្រសួងកិច្ចការនារី,ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា, មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, មន្ទីរកិច្ចការនារី, មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា, ស្នងការដ្ឋាននគរបាលខេត្ត, មណ្ឌលការងារខេត្ត, សមាគម ACRA, សមាគម MAC, អង្គការដៃគូ អភិវឌ្ឍ ILO, UN-WOMEN, UNDP, UNHCR, Swisscontact, WI, IJM, CENTRAL, LSCW, និង CWCC សរុបចំនួន ៥២ រូប ៕

 


   

Official Telegram NCCT Cambodia