ពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ "គម្រោងគាំទ្រ និងការពារជនរួចផុតជីវិតដោយអំពេីជួញដូរមនុស្ស រួមទាំងការបោកបញ្ឆោតតាមប្រព័ន្ធអនឡាញនៅកម្ពុជា "

BY SOM SIVWIN

Published on 23 Nov, 2023

ពិធី​ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ "​គម្រោងគាំទ្រ​ និងការពារជនរួចផុតជីវិតដោយអំពេីជួញដូរមនុស្ស​ រួមទាំងការបោកបញ្ឆោតតាមប្រព័ន្ធអនឡាញនៅកម្ពុជា "​

រាជធានីភ្នំពេញ៖​ ថ្ងៃពុធ​ ទី២២​  ខែវិច្ចិកា​  ឆ្នាំ២០២៣ លោកជំទាវ​ ឧត្តមសេនីយ៍​ឯក​ វេជ្ជ.​ ប៉ុណ្ណ​ សំខាន់​ អគ្គលេខាធិការ​ នៃអគ្គលេខាធិការដ្ឋាន​ គ.ជ.ប.ជ​ បានអញ្ជេីញចូលរួមជាគណៈអធិបតីក្នុងពិធី​ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ "​គម្រោងគាំទ្រ​ និងការពារជនរួចផុតជីវិតដោយអំពេីជួញដូរមនុស្ស​ រួមទាំងការបោកបញ្ឆោតតាមប្រព័ន្ធអនឡាញនៅកម្ពុជា "​ ដែលរៀបចំដោយអង្គការ​ ការីតាសកម្ពុជា​ ក្រោយជំនួយរបស់អង្គការ​ USAID តាមរយៈអង្គការវីនរ៉ក់​ ដែលប្រព្រឹត្តទៅនៅការិយាល័យកណ្ដាលអង្គការការីតាសកម្ពុជា។ អញ្ជេីញចូលរួមក្នុងកម្មវិធីនោះផងដែរមាន​ ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ លី​ តុងហ៊ុយ​ អគ្គលេខាធិការរង​ ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ជីវ​ ផល្លី​ អគ្គស្នងការរងនគរបាលជាតិ​ ឧត្តមសេនីយ៍​ទោ​ រ៉ន​សុភ័ក្រ្ដ​វឌ្ឍនា​ ប្រធានក្រុមជំនួយកិច្ចការបង្ការ​ ទប់ស្កាត់​ តំណាងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស​ និងការពារអនីតិជន​ លោក​ ម៉ាក់​ ធែល័រ​តំណាងអង្គការវីនរ៉ក់​ លោក​ ថូម៉ាស់វាយ​ នាយកអង្គការ USAID​ ​ លោកទេព​ ចាន់ពិសិដ្ឋ​ ប្រធានក្រុមប្រឹក្សាភិបាលអង្គការការីតាសកម្ពុជា​ តំណាងក្រសួងសង្គមកិច្ច​ និងលោកលោកស្រីដែលមកពីអង្គការ​ USAID អង្គការវីនរ៉ក់​ អង្គការការីតាសកម្ពុជា​ សរុបចំនួន​ ៥០នាក់​។

គោលបំណងនៃពិធីនេះគឺដេីម្បីប្រកាសផ្សព្វផ្សាយអំពីគម្រោងសកម្មភាព​ ឆ្នាំ២០២៤-២០២៨​ របស់អង្គការការីតាសកម្ពុជា​ ដែលពាក់ព័ន្ធនឹងការគាំទ្រ​ និងការពារជនដែលរួចផុតពីភាពរងគ្រោះដោយអំពេីជួញដូរមនុស្សនៅកម្ពុជា​ ក្នុងនោះមាន​ ការផ្ដល់ជម្រកស្នាក់នៅ​ ការផ្ដល់សេវាគាំទ្រផ្សេងៗ​ និងការបណ្ដុះបណ្ដាលវិជ្ជជវៈ​ដល់ពួកគេមុននឹងធ្វេីសមាហរណកម្មត្រឡប់ទៅសហគមន៍វិញ ៕


   

Official Telegram NCCT Cambodia