កិច្ចប្រជុំបច្ចេកទេសថ្នាក់ជាតិ ស្តីពីការពិនិត្យនិងសម្រេចផែនការជាតិសម្រាប់ការអនុវត្តកតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៌ប្រកបដោយសុវត្តិភាព រៀបរយ និងស្របច្បាប់

BY SOM SIVWIN

Published on 01 Nov, 2023

កិច្ចប្រជុំបច្ចេកទេសថ្នាក់ជាតិ ស្តីពីការពិនិត្យនិងសម្រេចផែនការជាតិសម្រាប់ការអនុវត្តកតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៌ប្រកបដោយសុវត្តិភាព រៀបរយ និងស្របច្បាប់

(សណ្ឋាគារ SUN & MOON) ៖ នៅព្រឹកថ្ងៃពុធ  ០៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ សហការជាមួយអង្គការដៃគូ IOM បានបើកកិច្ចប្រជុំបច្ចេកទេសថ្នាក់ជាតិ ធ្វើការពិនិត្យ និងសម្រេចផែនការជាតិសម្រាប់ការអនុវត្តកតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៌ប្រកបដោយសុវត្តិភាព រៀបរយ និងស្របច្បាប់ ដឹកនាំកិច្ចប្រជុំពិភាក្សាដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៏ គ.ជ.ប.ជ, លោកស្រី គ្រីស្ទាន ផាកូ ប្រធានអង្គការ IOM, ដែលមានការចូលរួមពីលោកជំទាវ អគ្គលេខាធិការ គ.ជ.ប.ជ, ឯកឧត្តម លោកជំទាវ អគ្គលេខាធិការង, ក្រសួងស្ថាប័នពាក់ព័ន្ធ, អង្គការដែគូជាតិ និងអន្តរជាតិ ។

លោកជំទាវ រដ្ឋលេខាធិការមានមតិបើកកិច្ចប្រជុំនាពេលនេះគីលើកយកគោលបំណងធំៗចំនួន០៣ គឺ៖

 ១. ប្រមូលនិងប្រើប្រាស់ជាមូលដ្ឋាន នូវទិន្នន័យដែលសុក្រិតនិងមានការបែងចែកតសមប្រភេទ សម្រាប់គោលនយោបាយផ្អែកលើភស្តុតាង

២. គ្រប់គ្រងព្រំដែនរួមគ្នា ដោយសុវត្ថិភាព និងស៊ីសង្វាក់គ្នា

៣. ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូសកលស្តីពីទេសន្តរប្រវេសន៌ប្រកបដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់, មានអ្នកចូលរួមសរុប ៥៧នាក់ ៕


   

Official Telegram NCCT Cambodia