សន្និបាតប្រចាំឆ្នាំនៃអង្គការសម្ព័ន្ធចាប់ដៃលើកទី៣៧ ដែលរៀបចំឡើងដោយអង្គការសម្ព័ន្ធចាប់ដៃ

BY SOM SIVWIN

Published on 14 Sep, 2023

សន្និបាតប្រចាំឆ្នាំនៃអង្គការសម្ព័ន្ធចាប់ដៃលើកទី៣៧ ដែលរៀបចំឡើងដោយអង្គការសម្ព័ន្ធចាប់ដៃ

(DK Meeting Center)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៤​ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ​ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ បានអញ្ជើញចូលរួម ជាអធិបតីក្នុងសន្និបាតប្រចាំឆ្នាំនៃអង្គការសម្ព័ន្ធចាប់ដៃលើកទី៣៧ ដែលរៀបចំឡើងដោយអង្គការសម្ព័ន្ធចាប់ដៃ និងមាន៥៦អង្គការកំពុងធ្វើការប្រឆាំងការជួញដូរមនុស្ស ក្នុង១៤រាជធានី ខេត្ត ។ មានការចូលរួមពីគ្រប់ស្ថាប័នដែលពាក់ព័ន្ធ អង្គការសមាជិក​ ដៃគូ ជាច្រើនរូប ។

សន្និបាត ប្រារព្ធឡើងក្នុងគោលបំណង ១. ដើម្បីពង្រឹងកម្មវិធីសម្ព័ន្ធតាមរយៈការជូនដំណឹងអំពីបទដ្ឋាន ច្បាប់ គំរូ និងការអនុវត្តល្អបំផុត ។ ២. ដើម្បីអភិវឌ្ឍការឆ្លើយតបជាយុទ្ធសាស្រ្ត និងការច្នៃប្រឌិតថ្មីដែលមានមូលដ្ឋានលើស្តង់ដារដែលបានយល់ព្រមដើម្បី បញ្ចប់ការជួញដូរនិងការរំលោភបំពាន។ ៣. ដើម្បីកំណត់និន្នាការ និងគម្លាតនៃការជួញដូរមនុស្សដោយការរក្សាការធ្វើបច្ចុប្បន្នភាពដល់សមាជិកអំពីការរកឃើញតាមរយៈការស្រាវជ្រាវដែលពាក់ព័ន្ធ ៕

 

 

 


   

Official Telegram NCCT Cambodia