វេទិកាផ្សព្វផ្សាយ ច្បាប់ស្តីពីការបង្រា្កប អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ, ច្បាប់ស្តីពីការ ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន ឃុំជ្រៃលាស់ ស្រុកពញាឮ គ.ខ.ប.ជ ខេត្តកណ្តាល

BY SOM SIVWIN

Published on 14 Sep, 2023

វេទិកាផ្សព្វផ្សាយ ច្បាប់ស្តីពីការបង្រា្កប អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ, ច្បាប់ស្តីពីការ ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើចំណាក​ស្រុក ដោយប្រថុយប្រថាន ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល

ខេត្តកណ្តាល៖  នៅព្រឹកថ្ងៃអង្គារ ១២រោច ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានរៀបចំវេទិកាផ្សព្វផ្សាយ ច្បាប់ស្តីពីការបង្រា្កប អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពីការទប់ស្កាត់ អំពើហិង្សា ក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើចំណាក ស្រុកដោយ ប្រថុយប្រថាន ក្រោមអធិបតីភាពលោកស្រីឧត្តមសេនីយ៍ត្រី ឈឹម វណ្ណនី ស្នងការរងនគរបាលខេត្ត ជាវាគ្មិន និងតំណាង លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប.ជ   នៅបរិវេណវត្តកែវមូលី ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ដែលមានសមាសភាពចូលរួមមានលោក លោកស្រី ប្រធានក្រុម ការងារ នៃគ.ខ.ប.ជខេត្ត លោកអភិបាលរងស្រុក និងលោកអធិការរងស្រុក ទទួលបន្ទុកការងារ ប្រយុទ្ធប្រឆាំង អំពើជួញ ដូរមនុស្សស្រុក ការិយាល័យជំនាញពាក់ព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាឃុំ ប្រធានប៉ុស្តិ៍រដ្ឋបាលឃុំ មេភូមិ និងជំនួយការភូមិ សិស្សអនុវិទ្យាល័យ និងប្រជាពលរដ្ឋក្នុងឃុំនៃពញាឮ សរុបចំនួន ២៨៤នាក់ ស្រី ១៤៨នាក់ ។

វេទិកាផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងឲ្យអ្នកចូលរួម ប្រជាពលរដ្ឋ  ទទួលបាននូវចំណេះ ដឹងពាក់ព័ន្ធ ទៅនឹងការអប់រំផ្សព្វផ្សាយ ស្តីអំពីការទប់ស្កាត់ ការជួញដូរមនុស្ស ព្រមទាំងអំពើធ្វើ អាជីវកម្មផ្លូវភេទ ព្រមទាំងការធ្វើបទបង្ហាញផ្សព្វផ្សាយអំពីវគ្គបណ្តុះបណ្តាលផ្សេងៗ ទាក់ទងទៅ នឹងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ និង​កាន់តែច្បាស់​អំពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ​ច្បាប់​ស្តីពី​ការទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ និង​កិច្ចការពារ​ជនរងគ្រោះ និង​ផលប៉ះពាល់​នៃ​ការធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន តាម​ការឃោសនា​របស់​មេខ្យល់​អូសទាញ​និង​ដើម្បី​បង្ការ​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​តាម​គ្រប់​រូបភាព​។


   

Official Telegram NCCT Cambodia