ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ បានអញ្ជើញជាអធិបតីភាព ក្នុងអង្គសិក្ខាសាលាបញ្ចប់សេចក្តីព្រាងផែនការសកម្មភាពស្តីពីសុខភាពជនសន្តរប្រវេសន៍ឆ្នាំ២០២៣-២០២៥ ។

BY SOM SIVWIN

Published on 06 Sep, 2023

លោកជំទាវ ជូ​ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ​ បានអញ្ជើញ​ជាគណៈអធិបតីភាពក្នុងសិក្ខាសាលាបញ្ចប់សេចក្តីព្រាងផែនការសកម្មភាពស្តីពីសុខភាពជនសន្តរប្រវេសន៍ឆ្នាំ២០២៣-២០២៥ ដែលប្រព្រឹត្តនៅខេត្តសៀមរាប

សៀមរាប៖ ថ្ងៃពុធ ៦រោច ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៥-៦ ខែកញ្ញា ឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ដឹកនាំដោយលោកជំទាវ ជូ​ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ បានអញ្ជើញជាអធិបតីភាព ក្នុងអង្គសិក្ខាសាលាបញ្ចប់សេចក្តីព្រាងផែនការសកម្មភាពស្តីពីសុខភាពជនសន្តរប្រវេសន៍ឆ្នាំ២០២៣-២០២៥ ។សិក្ខាសាលានេះផងដែរមានសមាសភាពចូលរួម អញ្ជើញមកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធមាន ឯកឧត្តម ម៉ៅ តាំងអ៊ាន អនុរដ្ឋលេខាធិការក្រសួង ក្រសួងសុខាភិបាល លោកជំទាវ ឧ.ឯក វេជ្ជ ប៉ុណ្ណ សំខាន់​ អគ្គលេខាធិការ លោកឧ.ឯក លី តុងហ៊ុយ អគ្គលេខាធិការរង លោកវ.ឯក ហ៊ិន ស៊ីភាវ អនុប្រធានក្រុមជំនួយកិច្ចការ លោកវ.ឯក អោក ភារិន អនុប្រធានក្រុមជំនួយកិច្ចការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ អអគ្គនាយករង តំណាងពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ តំណាងពីក្រសួងសង្គមកិច្ចអតីតយុទ្ធជន ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងកិច្ចការនារី និងប្រតិភូអន្តរជាតិរួមមាន ក្រសួងសុខាភិបាលនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្រសួងសុខភាពសាធារណៈនៃព្រះរាជាណាចក្រថៃ តំណាងធនាគារអភិវឌ្ឍន៍អាស៊ី និងសម្របសម្រួលដោយអង្គការ IOM មានសិក្ខាកាមចូលរួមសរុប ៦៩នាក់ មកពីប្រទេសចំនួន៣ គឺកម្ពុជា ថៃ និងឡាវ ។

ផែនការសកម្មភាពស្តីពីសុខភាពជនទេសន្តរប្រវេសន៍ ក្នុងមូលដ្ឋានព្យាបាលនិងថែទាំសុខភាពនៅព្រះរាជាណាចក្រកម្ពុជា មានយុទ្ធសាស្រ្តដូចខាងរួមមាន៖​ យុទ្ធសាស្រ្តទី ១: លើកកម្ពស់សិទ្ធិទទួលបានសេវាសុខភាពប្រកបដោយគុណភាព និងសមធម៌សម្រាប់ជនទេសន្តរប្រវេសន៍ទាំងអស់ដោយគ្មានការរើសអើង។ យុទ្ធសាស្រ្តទី ២ : ការផ្តល់សេវាសុខភាព ជាសារវ័ន្តប្រកបដោយសមធម៌ និងទូលំទូលាយ ដល់ជនទេសន្តរប្រវេសន៍គ្រប់រូប រួមទាំងសេវាពិនិត្យសុខភាព ព្យាបាល ថែទាំ បង្ការនិងទប់ស្កាត់ លើកកម្ពស់សុខភាព ស្តារនីតិសម្បទា និងថែទាំដំណាក់កាលចុងក្រោយ។ យុទ្ធសាស្រ្តទី ៣ : ការពង្រឹងប្រព័ន្ធសុខាភិបាលដែលផ្តោតទៅលើជនទេសន្តរប្រវេសន៍ និងឆ្លើយតបទៅនឹងអាយុ តម្រូវការផ្នែកភាសា វប្បធម៌ ប្រពៃណី និងយេនឌ័រ។ យុទ្ធសាស្រ្តទី ៤ : ការធានាការគាំពារសុខភាពឬការបង់ថ្លៃសេវាសមស្របដល់ជនទេសន្តរប្រវេសន៍ និងក្រុមគ្រួសាររបស់ពួកគាត់។ យុទ្ធសាស្រ្តទី៥: ការលើកកម្ពស់អភិបាលកិច្ចល្អនៅទូទាំងប្រព័ន្ធសុខាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសម្រាប់សុខភាពរបស់ជនទេសន្តរប្រវេសន៍ (ក្រសួងស.អ.យ មិនមានសកម្មភាពទេ)។ យុទ្ធសាស្រ្តទី៦ : ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូសកល ស្តីពីសុខភាពទេសន្តរប្រវេសន៍ និងយុទ្ធសាស្រ្តទី៧ : ការបង្កើតយន្តការត្រួតពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយ ៕

 

 


   

Official Telegram NCCT Cambodia