សិក្ខាសាលាផ្សព្វផ្សាយអនុសញ្ញាអាស៊ានស្តីពី «ការប្រឆាំងនឹងការជួញដូរមនុស្សជាពិសេស ស្ត្រី និងកុមារ (ACTIP)»

BY SOM SIVWIN

Published on 01 Sep, 2023

សិក្ខាសាលាផ្សព្វផ្សាយអនុសញ្ញាអាស៊ានស្តីពី «ការប្រឆាំងនឹងការជួញដូរមនុស្សជាពិសេស ស្ត្រី និងកុមារ (ACTIP)»

(បណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជា)៖ ថ្ងៃសុក្រ ១ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ និង លោកជំទាវ ឧត្តមសនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានដឹកនាំ ៖១. ឯកឧត្តម ឧត្តមសនីយ៍ឯក លី តុងហ៊ុយ ២. លោកជំទាវ ឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា ៣. ឯកឧត្តម ឧត្តមសេនីយ៍ទោ នី គឹមស្រេន ៤.ឯកឧត្តម ឧត្តមសេនីយ៍ត្រី តែ សុថារ៉េត និង៥.លោកវរសេនីយ៍ឯក អោក ភារិន ចូលរួមសិក្ខាសាលាផ្សព្វផ្សាយអនុសញ្ញាអាស៊ានស្តីពី «ការប្រឆាំងនឹងការជួញដូរមនុស្សជាពិសេស ស្ត្រី និងកុមារ (ACTIP)»  សហការរៀបចំដោយក្រសួងយុត្តិធម៌ និងកម្មវិធីអាស៊ាន អូស្ត្រាលីប្រឆាំងការជួញដូរមនុស្ស នៅបណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជា ។ 

សមាសភាពដែលបានចូលរួមក្នុងអង្គសិក្ខាសាលា សរុបចំនួន៤៥នាក់ (ស្រី ១២នាក់) អញ្ជើញមកពីបណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជា ចៅក្រម និងព្រះរាជអាជ្ញា រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងសៀមរាប គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នគរបាលអន្តោប្រវេសន៍ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នាយកដ្ឋានការពារជនរងគ្រោះ (អតីតនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងសមាហរណកម្មជនរងគ្រោះ) ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមការងារក្រសួងមហាផ្ទៃទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន-កម្ពុជា (SOMTC) គណៈកម្មការអាស៊ានដើម្បីលើកកម្ពស់ និងការពារសិទ្ធិស្ត្រី និងកុមារ ។

គោលបំណងសិក្ខាសាលា៖

១. បង្កើនការយល់ដឹងអំពីអនុសញ្ញា ACTIP ក្នុងចំណោមដៃគូកម្មវិធី ASEAN-ACT

២. ជំរុញឲ្យអ្នកធ្វើគោលនយោបាយប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអ្នកអនុវត្តគិតគូរដល់ការគោរពតាមអនុសញ្ញា ACTIP នៅពេលរៀបចំ និង/ឬអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ ឬផែនការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

៣. រួមចំណែកដល់ការសម្រេចបាននូវគោលដៅរួមនៃកម្មវិធី ASEAN-ACT ពោលគឺ "រដ្ឋសមាជិកអាស៊ានមានប្រព័ន្ធយុត្តិធម៌ប្រកបដោយប្រសិទ្ធភាព ដែលផ្តល់ការផ្តន្ទាទោសប្រកបដោយយុត្តិធម៌ចំពោះអ្នកជួញដូរ និងការពារសិទ្ធិមនុស្សរបស់ជនរងគ្រោះ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

៤. បញ្ជ្រាបអនុសញ្ញា ACTIP ទៅក្នុងផែនការយុទ្ធសាស្ត្រជាតិកម្ពុជាប្រាំឆ្នាំស្តីពីការ ៕

 

 

 

 

 


   

Official Telegram NCCT Cambodia