កិច្ចប្រជុំប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៣ ជាមួយអង្គការដៃគូរអភិវឌ្ឍន៍

BY SOM SIVWIN

Published on 16 Jun, 2023

កិច្ចប្រជុំប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៣ ជាមួយអង្គការដៃគូរអភិវឌ្ឍន៍

អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ: ព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែជេស្ឋ ឆ្នាំថោះ ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៥ខែមិថុនា ឆ្នាំ២០២៣ មានបើកកិច្ចប្រជុំប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៣  នៅអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ  ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ។មានការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ លោកជំទាវ ឧ.ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ ឯកឧត្តម លោកជំទាវ ជាអគ្គលេខាធិការរង ប្រធាន/អនុប្រធានលេខាធិការដ្ឋាន គជបជ  លោក លោក លោកស្រីនាយកអង្គការដៃគូរអភិវឌ្ឍន៍  មានអង្គការ ERIK IOM IJM Caritas Swiss Caritas Cambodia សេចក្តីសង្ឃឹមពិភពលោក អង្គការមេត្រីអន្តរជាតិ UNICEF UNFPA CWCC Winrock អន្តរជាតិ Asian ACT សម្ពន័ចាប់ដៃ  ណូមីណេតវឺក អង្គការរតនៈ សមាគមអាដហុក និងអន្តរជាតិប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ ក្នុងនាម គ.ជ.ប.ជ លោកជំទាវអនុប្រធានអចិន្រ្តៃយ៍ បានគូសបញ្ជាក់ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្រ្តីគ្រប់លំដាប់ថ្នាក់ អង្គការអន្តរជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន​ ដែលបានរួមសហការជាមួយ គ.ជ.ប.ជ ដោះស្រាយបាននូវបញ្ហាប្រឈម ដើម្បីផ្តល់កិច្ចការពារ ទៅដល់ជនរងគ្រោះ និងងាយរងគ្រោះនៅគ្រប់ស្ថានភាព នាពេលកន្លងមក ។

 


   

Official Telegram NCCT Cambodia