វគ្គបណ្តុះបណ្តាលស្តីពីការវាយតម្លៃតាមដានការចល័តរបស់ទេសន្តរប្រវេសន៍តាមច្រករបៀងនៃព្រំដែនកម្ពុជា/ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងខេត្តស្ទឹងត្រែង

BY SOM SIVWIN

Published on 15 Jun, 2023

វគ្គបណ្តុះបណ្តាលស្តីពីការវាយតម្លៃតាមដានការចល័តរបស់ទេសន្តរប្រវេសន៍តាមច្រករបៀងនៃព្រំដែនកម្ពុជា/ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ ព្រឹកថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គ បណ្តុះបណ្តាល ស្តីពីការវាយតម្លៃតាមដាន ការចល័តរបស់ ជនទេសន្តរប្រវេសន៍តាមច្រកព្រំដែនកម្ពុជា ជាមួយនិង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងខេត្តស្ទឹងត្រែង ។ អញ្ជើញមានវត្តមានចូលរួម ជាគណៈអធិបតីកក្នុងពិធីបើកវគ្គនេះ មានលោកជំទាវ ឧ.ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខា ធិការដ្ឋាន គ.ជ.ប.ជ លោកស្រី កែវ សាវឿន អភិបាលរង តំណាងឯកឧត្តមអភិបាលខេត្ត ស្ទឹងត្រែង លោកឯក សំអុល មន្រ្តីថ្នាក់ជាតិ នៃអង្គការ IOM លោកឧ.ទោ រ៉ន សុភ័ក្រវឌ្ឍនា ប្រធានក្រុម ជំនួយកិច្ចការបង្ការទប់ស្កាត់ ។ សិក្ខាកាមដែលមាន វត្តមានក្នុងវគ្គបណ្តុះបណ្តាលនេះរួមមាន លោកប្រធាន និងអនុប្រធាន នៃក្រុមជំនួយ កិច្ចការបង្ការទប់ស្កាត់ ក្រុមជំនួយកិច្ចការទេសន្តរប្រវេសន៍ ក្រុមជំនួយ កិច្ចការជួយជនរងគ្រោះ ក្រុមអនុវត្តច្បាប់ នាយរងការិយាល័យ របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកនាយការិយាល័យ នៃស្នងការ ដ្ឋាននគរបាល ខេត្តស្ទឹងត្រែង នាយករងរដ្ឋបាលសាលាខេត្ត សរុប១៥នាក់ ស្រី០នាក់ ។

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើត និងអនុវត្តវាយតម្លៃពីការចល័ត របស់ជនទេសន្តរប្រវេសន៍តាមច្រកព្រំដែនកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងខេត្តស្ទឹងត្រែង ។ ការសិក្សាវាយតម្លៃដែល បានមកពីការស្រាវជ្រាវនេះ គឺបានផ្តល់សមត្ថភាព ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រមូលទិន្នន័យ និងរបាយការទិន្នន័យតាមរយៈយន្តការផ្លូវការរបស់រាជរដ្ឋាភិបាល សម្រាប់ចែករំលែកព័ត៌មាន។ កំណត់អត្តសញ្ញាណ នៃការដឹកនាំក្នុងទេសន្តរប្រវេសន៍ និងបញ្ហា ប្រឈមដែលជនទេសន្តប្រវេសន៍ និងប្រជាជន ចល័តជួបប្រទះក្នុងកំឡុងពេលធ្វើដំណើរ និងស្វែងយល់ពីតម្រូវការរបស់ជនទេសន្តរប្រវេសន៍ និងប្រជាជនចល័តទាក់ទង នឹងជំនួយ និងការគាំទ្រ ។ ការវាយតម្លៃនេះផងដែរ ក៏នឹងផ្តល់ព័ត៌មានអំពីការបង្កើត គោលនយោបាយផ្អែកលើភស្តុតាង និងកម្មវិធីនានា ដើម្បីការពារ និងជួយជនទេសន្តរប្រវេសន៍ និងប្រជាជនចល័ត ។

នារសៀលថ្ងៃដដែល លោកជំទាវ អនុប្រធានអចិន្រ្តៃយ៍ រូមនិងលោកជំទាវ ឧ.ឯក អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ​​​បានអញ្ជើញជាអធិបតីភាពចូលរួមក្នុងកិច្ចប្រជុំស្តីពីស្ថានភាពអំពើជួញដូរមនុស្ស និងវឌ្ឍនភាពការងាររបស់គ.ខ.ប.ជ ខេត្តស្ទឹងត្រែង ។ មានការអញ្ជលញចូលរួមពី លោកស្រី កែវ សាវឿន អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្ត នាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការហិរញ្ញវត្ថុ លោកស្រី ជាស្នងការរង លោកនាយការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្ត លោក លោកស្រី តំណាងពីមន្ទីរសង្គមកិច្ច មន្ទីរអប់រំយុវជនកីឡា ប្រធានការិយាល័យច្បាប់ នាយ/នាយរង របស់លេខាធិការដ្ឋានគ.ជ.ប.ជ សរុប១៦នាក់ ស្រី៨នាក់ ។

 


   

Official Telegram NCCT Cambodia