កិច្ចជុំប្រចាំឆមាសទី១ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប

BY SOM SIVWIN

Published on 06 Jul, 2023

កិច្ចជុំប្រចាំឆមាសទី១ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប

គ.ខ.ប.ជខេត្តសៀមរាប ៖ ថ្ងៃអង្គារ ១០កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប គ.ខ.ប.ជ បានរៀបចំកិច្ចជុំប្រចាំឆមាសទី១ ក្រោមអធិបតីភាព លោកស្រី យូ សុភា អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋានគ.ខ.ប.ជ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត និងប្រធានគណៈកម្មាធិការគ.ខ.ប.ជ ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងអង្គការដៃគូជាតិ អន្តរជាតិ សរុប ៥៩នាក់ ស្រី ៣៩ នាក់ អញ្ជើញចូលរួមផងដែរ។ កិច្ចប្រជុំបានពិនិត្យនិងពិភាក្សាតាមរបៀបវរ:រួមមាន៖ ១.ពិនិត្យលើសេចក្តីរបាយការណ៍លទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំឆមាសទី១ ឆ្នាំ២០២៣។​ ២. ពិនិត្យនិងពិភាក្សាលើបញ្ហាប្រឈម ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយបានផ្តោតសំខាន់ទៅលើ ៖ ១. ការធ្វើបច្ចុប្បន្នភាព អំពីករណីជនជាតិចិន ស្នើសុំរៀបអាពាពិពាហ៍ ជាមួយស្រ្តីខ្មែរ (នៅឃុំខ្នងភ្នំ ស្រុកស្វាយលើ) ដោយករណីនេះ ជនជាតិចិនបានស្នើសុំបែបបទពីស្ថានទូតរួចហើយ និងបាននឹងកំពុងរៀបចំឯកសារដើម្បីស្នើសុំទៅក្រសួងមហាផ្ទៃបន្ត។ ២.ធ្វើបច្ចុប្បន្នភាពអំពីការតាមដានត្រួតពិនិត្យលើស្រ្តីរងគ្រោះដោយករណីរៀបការផ្ទុយពីឆន្ទៈ ដែលបានធ្វើសមាហរណកម្មត្រឡប់ទៅមូលដ្ឋានវិញ ចំនួន ០២នាក់ បានធ្វើការគាំទ្រដោយរៀនជំនាញវិជ្ជាជីវៈ (សាឡន) គាំទ្រដោយអង្គការមូលនិធិអេ២១។ ៣. មន្ទីរកិច្ចការនារីខេត្ត ស្នងការដ្ឋាន និងអង្គការ APLE បច្ចុប្បន្នភាពអំពីករណីដែលសង្ស័យទទួលរងការរំលោភបំពានតាមប្រព័ន្ធអនឡាញ បានធ្វើការចុះប្រឹក្សាយោបល់ ជាកុមារីជាអនីតិជនដោយកុមារីបានធ្វើការរាយការណ៍ថាខ្លួនពិតជាបានមានទំនាក់ទំនងជាមួយជនបរទេស ហើយក៏មានការរំលោភបំពានតាមអនឡាញពិតមែន ប៉ុន្តែកុមារបានស្នើសុំឱ្យមានការលាក់ការ មិនឱ្យឪពុកម្តាយដឹងទេ នេះជាបញ្ហាប្រឈមរបស់ក្រុមការងារ ដោយសារពុំមានអ្នកធ្វើជាដើមបណ្តឹងជំនួសកុមារ ប៉ុន្តែក្រុមការងារជំនាញនៅតែសហការគ្នាក្នុងការអនុវត្តបន្តទៅតាមលទ្ធភាព៕


   

Official Telegram NCCT Cambodia