ព្រឹត្តិការណ៍សំខាន់ៗ

ទិវាជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «បច្ចេក...

ការប្រារព្ធមិទ្ទិញអបអរសាទរនេះ មានគោលបំណង ផ្សព្វផ្សាយការយល់ដឹង និងបង្ហាញនូវការប្តេជ្ញាចិត្តរបស់រាជរ...

គណៈប្រតិភូនៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកម្ពុជា គ.ជ.ប.ជ នឹ...

អង្គការសហប្រជាជាតិ (អ.ស.ប) បានរៀបចំកិច្ចប្រជុំ First International Review Forum on GCM នៅនៅទីក្រុងញ...

ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិ...

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែងតែបានរៀបចំកម្មវិធីបូកសរុប និងផ្សព្វផ្សាយលទ្ធផលក...

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានបើកពិធីផ្សព្វផ្សាយរ...

រាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចក្រឡាហោម ស ខេ...

សិក្ខាសាលាសម្របសម្រួលថ្នាក់តំបន់ ស្តីពីការធ្វើចំណាកស្រុកដោយសុវត្ថិភាពរបស់ប្រទេ...

ព្រឹកថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤-០៥ ខែកុម្ភ: ឆ្នាំ២០២០ គណៈក...

កិច្ចប្រជុំ ដើម្បីពិនិត្យផែនការសកម្មភាព ស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអនុវត្តច្បាប់រវាង កម្ពុជា-ថៃ

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិភាក្សាការងារត្រៀមសម្រាប់កិច្ចប្រជុំរៀបចំផែនការសកម្មភាព ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវា កម្ពុជា-ថៃ និងពិនិត្យសម្រេចលើផែនការសកម្មភាព ដើម្បីត្រៀមយកទៅពិភាក្សាជាមួយភាគីថៃ នៅក្នុងកិច្ចប្រជុំដែលនឹងរៀបចំនៅព្រះរាជាណាចក្រថៃ នាពេលខាងមុខ។
04-May-2024

ញត្តិគាំទ្រ ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ

ព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្រ្តលើកទី១នៅកម្ពុជា ជាគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា
30-Apr-2024

សារលិខិតចូលរួមរំលែកទុក្ខ ជូនក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួសដោយឧបទ្ទវហេតុផ្ទុះគ្រាប់

សារលិខិតចូលរួមរំលែកទុក្ខ ជូនក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួសដោយឧបទ្ទវហេតុផ្ទុះគ្រាប់ នៅក្នុងបរិវេណយោធភូមិភាគ៣ ខេត្តកំពង់ស្ពឺ
30-Apr-2024

កិច្ចប្រជុំពិភាក្សា ជាមួយតំណាង ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា លើការផ្សព្វផ្សាយព័ត៌មាន អំពីការជាប់គាំងរបស់ប្រជាជនឥណ្ឌានៅប្រទេសកម្ពុជា

កិច្ចប្រជុំពិភាក្សា ជាមួយតំណាង ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា លើការផ្សព្វផ្សាយព័ត៌មាន អំពីការជាប់គាំងរបស់ប្រជាជនឥណ្ឌានៅប្រទេសកម្ពុជា
09-Apr-2024

ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស គ.ជ.ប.ជ

ជារៀងរាល់ឆ្នាំ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែងតែបានរៀបចំកម្មវិធីបូកសរុប និងផ្សព្វផ្សាយលទ្ធផលការងារ ដើម្បីជូនជ្រាប អំពីស្ថានភាព និងព្រឹត្តិការណ៍ទូទៅ ដែលប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ហើយដែលជះឥទ្ធិពលដល់ការងារប្រឆាំងការជួញដូរមនុស្ស ល្បិចកលថ្មីៗនៃជនល្មើសជួញដូរមនុស្ស ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព
29-Mar-2024

សិក្ខាសាលា "ពិនិត្យ និងសម្រេច លើសេចក្តីព្រៀងចុងក្រោយ ផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០២៤-២០២៨) ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស"

សិក្ខាសាលានេះធ្វើឡើងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី៥ ដល់ទី ៧ ខែមីនា ឆ្នាំ២០២៤ ដោយសមាសភាពចូលរួមត្រូវបានបែងចែកជាក្រុម ទៅតាមយុទ្ឌសាស្ត្រទាំង៤ រួមមាន៖ •បង្ការទប់ស្កាត់ •អនុវត្តច្បាប់ •ការពារជនរងគ្រោះ •ច្បាប់ និងគោលនយោបាយ
06-Mar-2024

វគ្គបណ្តុះបណ្តាល ស្តីពីបែបបទនិងនីតិវិធី នៃការកំណត់អត្តសញ្ញាណ ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប ខេត្តបន្ទាយមានជ័យ

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងរយៈពេល០២ថ្ងៃ គិតចាប់ពីថ្ងៃទី២៦ ដល់២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងបង្កើនសមត្ថភាពដល់មន្ត្រីជួរមុខដែលពាក់ព័ន្ធ សម្រាប់ការផ្សព្វផ្សាយបន្ត ក៏ដូចជាអនុវត្តការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការផ្តល់សេវាជូនដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ឱកាន់តែមានប្រសិទ្ធភាពខ្ពស់
28-Feb-2024

សារលិខិតចូលរួមរំលែកមរណៈទុក្ខ សម្តេចព្រះមហាសង្ឃរាជាធិបតី ទេពវង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា

អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) សូមចូលរួមរំលែកមរណៈទុក្ខដ៏សែនក្រៀមក្រំបំផុត ចំពោះការយាងចូលទិវង្គតរបស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧:៤០នាទី ក្នុងព្រះជន្មាយុ ៩៣ ព្រះវស្សា ដោយព្រះជរាពាធ
27-Feb-2024

វគ្គបណ្តុះបណ្តាលស្តីពី បែបបទនិងនីតិវិធី នៃការកំណត់អត្តសញ្ញាណ ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប ខេត្តពោធិសាត់

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងរយៈពេល០៣ថ្ងៃ គិតចាប់ពីថ្ងៃទី ២០ ដល់ ២២ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្នុងគោលបំណង បង្កើនសមត្ថភាពដល់មន្ត្រីជួរមុខដែលពាក់ព័ន្ធ សម្រាប់ការផ្សព្វផ្សាយបន្ត ក៏ដូចជាអនុវត្តការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការផ្តល់សេវាជូនដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ឱកាន់តែមានប្រសិទ្ធភាពខ្ពស់។ វគ្គបណ្តុះបណ្តាលនេះក៏ទទួលបានការឧបត្ថម្ភគាំទ្រដោយ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ ហៅកាត់ថា IOM
22-Feb-2024

កិច្ចប្រជុំគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃខេត្តជាប់ព្រំដែនថៃ ស្តីពី «ការគ្រប់គ្រងលំហូរពលករទេសន្តប្រវេសន៍ ឆ្លងកាត់ព្រំដែន» ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤

កិច្ចប្រជុំពិភាក្សាថ្ងៃនេះក្នុងគោលបំណង រួមគ្នារិះរកឲ្យឃើញនូវគន្លឹះដោះស្រាយ ដើម្បីទប់ស្កាត់ជាមុននូវបញ្ហាប្រឈមនឹងការអូសទាញពលករឲ្យទៅធ្វើការងារក្នុងប្រទេសថៃដោយខុសច្បាប់ ដែលជារលកថ្មីនៃអំពើជួញដូរមនុស្ស
15-Feb-2024

អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានរៀបចំសិក្ខាសាលា ស្តីពីការបង្កើតផែនការយុទ្ធសាស្ត្រជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រយៈពេល៥ឆ្នាំ (២០២៤-២០២៨)

សិក្ខាសាលានេះ ធ្វើឡើងដើម្បីប្រមូលផ្តុំគំនិតផ្តួចផ្តើមគន្លឹះដែលឆ្លើយតបទៅនឹងបញ្ហាដែលពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស សម្រាប់ចងក្រងជាក្របខ័ណ្ឌយុទ្ធសាស្រ្តរួម គោលដៅ គោលបំណងលទ្ធផលរំពឹងទុក សូចនាករគន្លឹះ ដោយផ្អែកលើការប៉ាន់ប្រមាណស្ថានភាពប្រែប្រួលនៃបទល្មើស សភាពការណ៍ប្រែប្រួលនៃសេដ្ឋកិច្ច ទំនោរសង្គម និងសន្តិសុខពិភពលោក ដែលប៉ះពាល់ដល់សន្តិសុខមនុស្ស
07-Feb-2024

វគ្គបណ្តុះបណ្តាល ស្តីពី បែបបទនិងនីតិវិធី នៃការកំណត់អត្តសញ្ញាណ ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងរយៈពេល០៣ថ្ងៃ គិតចាប់ពីថ្ងៃទី ២២ ដល់ ២៤ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ត មណ្ឌលគីរី ក្នុងគោលបំណង បង្កើនសមត្ថភាពដល់មន្ត្រីជួរមុខដែលពាក់ព័ន្ធ សម្រាប់ការផ្សព្វផ្សាយបន្ត ក៏ដូចជាអនុវត្តការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការផ្តល់សេវាជូនដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ឱកាន់តែមានប្រសិទ្ធភាពខ្ពស់។ វគ្គបណ្តុះបណ្តាលនេះក៏ទទួលបានការឧបត្ថម្ភគាំទ្រដោយ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ ហៅកាត់ថា IOM
26-Jan-2024


   

Official Telegram NCCT Cambodia