កិច្ចប្រជុំ «វេទិកាពិភពលោកស្តីពីទេសន្តរប្រវេសន៍ និងការអភិវឌ្ឍន៍»

BY SOM SIVWIN

Published on 06 Dec, 2018

(ទីក្រុងម៉ារ៉ាគិច ប្រទេសម៉ារុក)​៖​ នារសៀលថ្ងៃពុធ ទី​១៣រោច​ ខែ​កត្តិក ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២​ ត្រូវ​នឹង​ ថ្ងៃទី​០៥ ខែ​ ធ្នូ​ ឆ្នាំ​២០១៨ ​គណប្រតិភូជាន់ខ្ពស់នៃ​ គណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស​ ដោយឆ្លើយតប​នឹង​សេចក្តីទុកចិត្តអំពីប្រមុខរាជរដ្ឋាភិបាល គឺសម្តេចអគ្គមហាសេនាបតីតេជោ​  ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និង​សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និង​ជា​ប្រធាន​គណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស​ គ.ជ.ប.ជ លោកជំទាវ​ ជូ​ ប៊ុនអេង​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ និង​ជាអនុប្រធានអចិន្ត្រៃយ៍​ នៃ​គណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស​ គ.ជ.ប.ជ​ អមដំណើរដោយមន្ត្រីជាន់ខ្ពស់របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ចូលរួមកិច្ចប្រជុំ «វេទិកាពិភពលោកស្តីពីទេសន្តរប្រវេសន៍ និងការអភិវឌ្ឍន៍» ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី០៥ ដល់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ នាទីក្រុងម៉ារ៉ាគិច ប្រទេសម៉ារ៉ុក ។

គួររំលឹកផងដែរ វេទិកានៃការពិភាក្សានេះ គឺជាការប្រមូលមតិ ដើម្បីរៀបចំកតិកាសញ្ញាពិភពលោកនេះ បានប្រព្រឹត្តទៅអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណៈកម្មាការជាតិជាតិស្នូល បានរៀបចំការពិគ្រោះយោបល់នៅថ្នាក់ជាតិ ហើយលោកជំទាវត្រូវបានចាត់តាំងឲចូលរួមពិគ្រោះយោបល់នៅថ្នាក់តំបន់អាស៊ី (អគារអង្គការសហប្រជាជាតិ ប្រទេសថៃ) ថ្នាកតំបន់អាស៊ីប៉ាស៊ីហ្វិក (អគារអង្គការសហប្រជាជាតិនៅប្រទេសមិចស៊ិច ថ្នាក់ពិភពលោក) នៅអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក) និងបានចូលរួមផ្តល់សេចក្តីថ្លែងការណ៍ និងអនុសាសន៍នានាសំដៅចូលរួមផ្តល់កិច្ចសហការក្នុងការគ្រប់គ្រង និងលើកកម្ពស់សុវត្ថិភាពពលករទេសន្តរប្រវេសន៍ពីអំពើជួញដូរមនុស្ស និងកេងប្រវ័ញ្ចផ្សេងៗ ដែលបានក្លាយជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់ពលករ និងប្រទេសជាតិ ៕


   

Official Telegram NCCT Cambodia