ប្រជុំទ្វេរភាគីស្តីពីការគ្រប់គ្រងករណី និងពិធីចុះហត្ថលេខាលើបទដ្ឋានស្តីពីនីតិវិធីអនុវត្តនៅក្នុងការគ្រប់គ្រងករណី ការធ្វើមាតុភូមិនិវត្តន៍ និងការធ្វើសមារណកម្មជនរងគ្រោះនៃអំពើជួញដូរមនុស្ស និងការកសាងផែនការរួមគ្នា ដើម្បីអនុវត្តបទដ្ឋាននោះ រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសង្គមកិច្ចថៃ

BY HAKLIENG

Published on 22 Apr, 2019

(បាងកក)៖ នៅថ្ងៃច័ន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៩ នៅសណ្ឋាគារ សូកូស៉ល់(Sukosol) ទីក្រុងបាងកក ប្រទេសថៃ លោកជំទាវឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំទ្វេរភាគីស្តីពីការគ្រប់គ្រងករណី និងពិធីចុះហត្ថលេខាលើបទដ្ឋានស្តីពីនីតិវិធីអនុវត្តនៅក្នុងការគ្រប់គ្រងករណី ការធ្វើមាតុភូមិនិវត្តន៍ និងការធ្វើសមារណកម្មជនរងគ្រោះនៃអំពើជួញដូរមនុស្ស និងការកសាងផែនការរួមគ្នា ដើម្បីអនុវត្តបទដ្ឋាននោះ រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសង្គមកិច្ចថៃ។

ការចុះហត្ថលេខានេះ ជាសក្ខីកម្មមួយនៃការខឹតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ នៅក្នុងការលុបបំបាត់អំពើរជួញដូរមនុស្ស ជាពិសេសការផ្តល់សេវាកម្មគាំទ្រដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដោយឈ និងគោរពលើគោលការណ៍នៃសិទ្ធិជនរងគ្រោះ។
( អត្ថបទទទួលបានពី លោក សោម សុីវវីន)


   

Official Telegram NCCT Cambodia