តើអ្នកដឹងទេ?

1 - វិសាលភាព និងផលប៉ះពាល់នៃអំពើជួញដូរមនុស្ស

  • អំពើជួញដូរមនុស្ស បានបំផ្លាញដល់សន្តិសុខមនុស្សជាតិ ដោយការកេងប្រវ័ញ្ច និងរំលោភបំពានលើសិទ្ធិ អាយុជីវិត កិត្តិយស សេចក្តីថ្លៃថ្នូររបស់មនុស្ស ដែលជាជនរងគ្រោះ ក្រុមគ្រួសារ និងសង្គមជាតិ ។

  • ជនល្មើសជួញដូរមនុស្សកេងយកផលប្រយោជន៍ពីជនរងគ្រោះ ដោយចាត់ទុកថា “ ជាទំនិញ និងជាទាសករសម័យទំនើប ” ដោយមិនគិតពីទុក្ខវេទនា និងការខាតបង់របស់ជនរងគ្រោះ ។

  • ពលរដ្ឋមួយចំនួន ទាំងបុរស ស្រ្តី យុវវ័យ និងកុមារក្លាយជាជនរងគ្រោះ ដោយសារតែបានជឿលង់តាមការសន្យាផ្តល់ផលប្រយោជន៍ ការលួងលោម ឬបង្ខិតបង្ខំ តាមគ្រប់មធ្យោបាយ របស់មេខ្យល់ ព្រមទាំងការអូសទាញផ្សេងទៀត ដោយមិនបានដឹងថា ខ្លួនកំពុងតែចូលក្នុងសំណាញ់របស់ឧក្រិដ្ឋជន ពិបាកនឹងដកថយក្រោយ ។

ពលករជាច្រើន បានចេញទៅរកការងារធ្វើ និងយុវនារីខ្លះស្វែងរកគូស្រករនៅក្រៅប្រទេសតាមរយ:មេខ្យល់ ឬមិត្តភក្តិ តែត្រូវបានគេជួញដូរ ធ្វើទណ្ឌកម្ម ប្រមាថមាក់ងាយ មិនបានអ្វីក្រៅពី ខាតបង់ទ្រព្យសម្បត្តិ ពេលវេលា កិត្តិយស សេចក្តីថ្លៃថ្នូរ ខ្លះធ្លាក់

  • ខ្លួនពិការ មានជម្ងឺរ៉ាំរ៉ៃ ញៀនថ្នាំ មានផ្ទៃពោះដោយគ្មានការទទួលខុសត្រូវ និងខ្លះបានបាត់បង់ជីវិត ។

2 - តើ "ការជួញដូរមនុស្ស" ជាអ្វី?

គឺជា ការជ្រើសរើស ការដឹកជញ្ជូន ការផ្ទេរ ការផ្តល់កន្លែងលាក់ខ្លួន ឬការទទួលយកមនុស្ស ដោយមធ្យោបាយគំរាមកំហែង ឬការប្រើកម្លាំង ឬការបង្ខិតបង្ខំតាមរូបភាពផ្សេងៗ ដូចជា ការចាប់ពង្រត់ ការក្លែងបន្លំ ការបោក បញ្ឆោត ការរំលោភលើអំណាច ឬតួនាទីទៅលើជនដែលងាយទទួលរងគ្រោះ ឬការផ្តល់ ឬការទទួលជាលុយកាក់ ឬផលកម្រៃ ផ្សេងៗដើម្បីឲ្យមានការ

  1. យល់ព្រមពីអ្នកគ្រប់គ្រងលើជនម្នាក់ទៀត ក្នុងគោលបំណងដើម្បីធ្វើការ "កេងប្រវ័ញ្ច"។

  2. ការកេងប្រវ័ញ្ច៖ ត្រូវរាប់បញ្ចូលជាអប្បបរមានូវ ការធ្វើអាជីវកម្មពេស្យាចារលើអ្នកដទៃ ឬការកេងប្រវ័ញ្ចផ្លូវភេទតាមរូបភាពផ្សេងទៀត ការងារដោយបង្ខំ ឬសេវាកម្មទាសភាព ឬការអនុវត្តដែលមានលក្ខណៈស្រដៀងគ្នា ទៅនឹងទាសភាព ភាពជាអ្នកបម្រើដាច់ថ្លៃ ឬការដកហូតសរីរាង្គ ជាដើម ។

  3. ប្រសិនបើមធ្យោបាយណាមួយ ដែលមានចែងក្នុងវាក្យខ័ណ្ឌ (a) នៃមាត្រានេះ ត្រូវបានយកមកប្រើ ដោយជនជួញដូរមនុស្ស ដើម្បីកេងប្រវ័ញ្ច ទោះបីជាមានការយល់ព្រមពីជនរងគ្រោះក៏ដោយ ក៏ការយល់ព្រមនេះមិនអាចយកជាការបានឡើយ ។

  4. ការជ្រើសរើស ការដឹកជញ្ជូន ការផ្ទេរ ការផ្តល់កន្លែងលាក់ខ្លួន ឬការទទួលយកកុមារ ក្នុងគោល បំណងធ្វើអាជីវកម្ម ត្រូវចាត់ទុកថាជា "ការជួញដូរមនុស្ស" ទោះបីជាអំពើនេះមិនជាប់ពាក់ព័ន្ធទៅនឹងមធ្យោបាយណាមួយ ដែលមានចែងក្នុងវាក្យ ខ័ណ្ឌ (a) នៃមាត្រានេះក៏ដោយ

  5. "កុមារ" មានន័យថាមនុស្សណាម្នាក់ ដែលមានអាយុក្រោម១៨ឆ្នាំ ។

    3 - ការឆ្លើយតបរបស់រាជរដ្ឋាភិបាលកម្ពុជា

    • ព្រះរាជាណាចក្រកម្ពុជា មានច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងការពារអនីតិជន ដែលបានអនុម័ត និងប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ ដោយព្រះរាជក្រម លេខ នស/រកម/០២០៨/០០៥ ចុះថ្ងៃទី ១៥ ខែកុម្ភ: ឆ្នាំ២០០៨ ដែលកំណត់ការដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើជនជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទ និងអ្នកសមគំនិត ជាពិសេសដែលបានប្រព្រឹត្តទៅលើកុមារ

    (អនីតិជន)។

    • យន្តការជាតិដែលត្រូវបានបង្កើតឡើង គឺ «គណ:កម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ៖ គ.ជ.ប.ជ» មាន២២ក្រសួង ស្ថាប័នចូលរួម ដឹកនាំដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងមានអគ្គលេខាធិការដ្ឋានមួយ ចំណុះក្រសួងមហាផ្ទៃ ដឹកនាំដោយអនុប្រធានអចិន្រ្តៃយ៍គ.ជ.ប.ជ និងមានអគ្គលេខាធិការមួយរូប និងអគ្គលេខាធិការរង មួយចំនួន ។

    • គ.ជ.ប.ជ មាន៦ ក្រុមការងារអន្តរក្រសួងស្ថាប័ន :

      1. ក្រុមការងារបង្ការទប់ស្កាត់ ដឹកនាំដោយ ក្រសួងអប់រំ យុវជន និងកីឡា

      2. ក្រុមការងារការពារជនរងគ្រោះ ដឹកនាំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

        1. ក្រុមការងារអនុវត្តច្បាប់ ដឹកនាំដោយអគ្គស្នងការដ្ឋាននគរបាលជាតិ

        2. ក្រុមការងារកិច្ចការយុត្តិធម៌ ដឹកនាំដោយក្រសួងយុត្តិធម៌

        3. ក្រុមការងារទេសន្តរប្រវេសន៍ ដឹកនាំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:

        4. ក្រុមការងារសហប្រតិបត្តិការអន្តរជាតិ ដឹកនាំដោយ ក្រសួងកិច្ចការនារី

        • ផែនការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រយ:ពេល៥ឆ្នាំ ២០១៤-២០១៨ ត្រូវបាន និងកំពុងអនុវត្តនៅថ្នាក់ក្រោមជាតិ មានគណ:កម្មាធិការថ្នាក់ក្រោមជាតិ ដែលហៅថា គណ:កម្មាធិការរាជធានី ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.រ.ប.ជ) ដឹកនាំដោយអភិបាលរាជធានី គណ:កម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ដឹកនាំដោយអភិបាលខេត្ត និងមានរចនាសម្ព័ន្ធរហូតដល់ឃុំសង្កាត់ ទូទាំងប្រទេស ។

        • គ្រប់ករណី ដែលអ្នកសង្ស័យថាជាអំពើជួញដូរមនុស្ស៖ ជួញដូរពលកម្ម ឬជួញដូរផ្លូវភេទ ជាពិសេសលើស្រ្តី និងកុមារ សូមរាយការណ៍ទៅបណ្តាញនៃរចនាសម្ព័ន្ធគណ:កម្មាធិការជាតិគ្រប់ថ្នាក់ ឬតាមលេខទូរស័ព្ទ ១២៨៨ ឬ ០២៣ ៩៩៧៩១៩ ។

Close
Close